រថយន្ត​មិន​ស្គាល់ម៉ាក​បុកបុរស​ម្នាក់ជិះម៉ូតូ​ស្លាប់​នៅនឹង​កន្លែ​ង​រួច​បើក​គេច​ខ្លួន​បាត់

ខេត្តពោធិ៍សាត់៖ មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលឲ្យបុរស​ម្នាក់បាន​ស្លាប់ភ្លាម​ៗនៅនឹង​កន្លែង ​ដោយ​សាររថយន្ត​មិនស្គាល់អត្តសញ្ញាណ​បើកបុក​ម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹង ហើយរថយន្តបានបើកគេចបាត់ ។

ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះ​កើតឡើងនៅវេលា​ម៉ោង៨យប់ថ្ងៃ អង្គារ ៥  រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃ​ទី៦ ខែ មីនា ឆ្នាំ២០១៨​នៅនៅ​ចំណុច​ស្រែពាំង ស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់  ។

ប្រភព​ព័ត៌មាននៅកន្លែងកើតហេតុ​បាន​ឱ្យដឹងថា មុនពេល​កើតហេតុ គេឃើញ​បុរស​ម្នាក់​ជិះម៉ូតូ​ម៉ាកស៊ុយហ្ស៊ុយ​គីពណ៌ក្រហម ពាក់ស្លាកលេខ​បាត់ដំបង1T-4436 បាន​ធ្វើដំណើរ​តាមបណ្តោយ​ផ្លូវជាតិ​លេខ៥៥។ ខណៈ​មកដល់​ចំណុច​កើតហេតុ ក៍មានរថយន្ត​មិនស្គាល់​ម៉ាកមួយ​គ្រឿងបើ​កបោះពួយយ៉ាង​លឿនបាន​បុកបុរ​សជិះម៉ូតូ​យ៉ាងពេញ​ទំហឹង​បណ្តាល​ឱ្យដួលស្លាប់​ភ្លាមៗនៅ​នឹងកន្លែងកើតហេតុ រួចរថយន្តបានបើករត់គេច​ខ្លួនបាត់ ។

សមត្ថកិ​ច្ចបានឱ្យ​ដឹងថា ជនរង​គ្រោះត្រូវ​គេស្គាល់អត្ត​សញ្ញាណឈ្មោះ ផល សំណាង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅចំណុច​ក្រសាំងភ្នៅ​ភូមិសំឡាញ ឃុំក្រពើពីរ ។

ក្រោយពេល​កើតហេតុសមត្ថកិច្ច​បានចុះពិនិត្យ​កន្លែងកើត​ហេតុនិងបាន ប្រគល់​សាកសព​ជូនក្រុម​គ្រួសារធ្វើ​បុណ្យតាម​ប្រពៃណី។ ​ចំពោះករណីនេះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាមចាប់​ជនបង្កនិង​រថយន្តដើម្បី​យកមកផ្តន្ទាទោស​តាមច្បាប់ឲ្យបាន  ៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *