រថយន្តហុីយ៉ាន់ដាយបើកបុកម៉ូតូរួចបន្តបុកបង្គោលភ្លើងបាក់អស់មួយដើម

ភ្នំពេញ៖ រថយន្តហុីយ៉ានដាយមួយគ្រឿងបើកបរក្នុងល្បឿនលឿនហើយជ្រុលបុកម៉ូតូXRពីក្រោយពេញទំហឹងរួចបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់មួយដើមគល់ជាប់ទៅមុខលែងរួចនិងបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវនិងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ នៅចំណុចមុខផែស្ងួតតេងឡាយ ស្ថិត​នៅ​តាមបណ្តោយផ្លូវអូឌឹមកប់ស្រូវ ស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកXR ពណ៍ ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ1CA 1166 ធ្វើដំណើរតាមបណ្តោយផ្លូវអូឌឹមកប់ស្រូវ ក្នុងទិសដៅពីជើងទៅត្បូងខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៍ខៀវ ពាក់ស្លាកលេខភ្នំពេញ3B 0094 ធ្វើដំណើរក្នុងល្បឿនលឿនក៏ជ្រុលបុកពីក្រោយពេញទំហឹងបណ្តាលអោយម៉ូតូខ្ទៀតចំងាយប្រហែល៥ទៅ៦ម៉ែត្រហើយរថយន្តបង្កបានបន្តទៅបុកនិងបង្គោលភ្លើងបាក់មួយដើមគល់ជាប់ទៅមុខលែងរួចនិងបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំងផងដែរ។
ក្រោយកើតហេតុ​កម្លាំងនគរបាល​មូល​ដ្ឋាន​ចុះទៅកើតហេតុ​ព្រមទាំង​ទំនាក់ទំនង​កម្លាំង​នគរ​បាល​នៃ​ស្នង​ការ​រាជ​ធានី​ភ្នំពេញ​ដើម្បី​ធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក​រងចាំដោះស្រាយពេលក្រោយ៕​៩៨

Leave a Reply

Your email address will not be published. Required fields are marked *