រថយន្តបើឆ្លងផ្លូវ​ត្រូវ​ម៉ូតូមកពីក្រោយបុកចូលក្រោមរថយន្ត

ភ្នំពេញ៖ រថយន្តឃ្លប់មួយគ្រឿងបានធ្វើដំណើរបត់ឆ្លងស្រាប់តែមានបុរសម្នាក់ចជិះម៉ូតូzoomerxមួយគ្រឿងមិនប្រយ័ត្នក៏ចជ្រុលបុកពីចំហៀងរថយន្តចូលខាងក្រោមគៀបជាប់ទៅមុខលែងរួច។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វ ស័ក ពស២៥៦១ នៅចំណុចមុខផែស្ងួតសូងួន តាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាម​ប្រភព​ព័ត៌មានពី​កន្លែង​កើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកFord ranger ប្រភេទឃ្លប់មួយគ្រឿង ពណ៍ស ពាក់ស្លាកលេខភ្នំពេញ2 Z 9853 ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេងក្នុងទិសដៅពីលិចទៅកើតខណះមកដល់ចំណុចកើតហេតុក៏បានបើកសុីញ៉ូឆ្វេងបំណងបត់ទៅក្រោយវិញ ភ្លាមនោះស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកZoomerx ពណ៍ត្រួយចេក ពាក់ស្លាកលេខបាត់ដំបង 1AA 9257 ធ្វើដំណើរស្របទិសគ្នាក្នុងល្បឿនលឿនហើយបំណងវ៉ាខាងឆ្វេងរថយន្តដោយមិនបានមើលសុីញ៉ូក៏ជ្រុលបុកពីចំហៀងនៃរថយន្តបណ្តាលអោយម៉ូតូគៀបជាប់ខាងក្រោមរថយន្តរងការខូចខាតតែសំណាងមិនមានអ្នករងរបួស។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកើតហេតុនិងធ្វើការសម្របសម្រួលដោយភាគីទាំងសងខាងព្រមយកសំភារះទៅជួសជុលខ្លួនឯងដោយមិនរំខានដល់សមត្ថកិច្ច៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *