យុវជនម្នាក់​ជាប់ចោទចាប់រំលោភក្មេងស្រី១៣ឆ្នាំត្រូវចាប់ខ្លួន

 

ភ្នំពេញ៖ យុវជនអាយុ១៧ឆ្នាំម្នាក់បានជាប់ចោទចាប់រំលោភ ក្មេងស្រីម្នាក់ដែលទើបតែអាយុ១៣ឆ្នាំ នៅក្នុងបន្ទប់ឡៅតឿ ក្នុងផ្ទះរបស់នាងប៉ុន្តែមិនបានសម្រេចនោះទេ ដោយសារតែនាងឈឺប្រដាប់ភេទពេក បានរើបម្រាស់និងក្រោកស្លៀកខោ ហើយចុះក្រោមវិញ ស្របពេលនោះស្រ្តីជាម្ដាយ របស់នាងបានទៅដល់ ក៏បានប្ដឹងឲ្យនគរបាលចាប់ខ្លួនយុវជននោះចាត់ការតាមច្បាប់។

ហេតុការណ៏នោះបានកើតឡើង កាលពីវេលាម៉ោង៤និង១០នាទីល្ងាច ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្ទះ លេខA-155 ផ្លូវលំ ស្ថិតក្នុងភូមិត្រពាំងអញ្ចាញទី១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធោ៍សែនជ័យ រាជធានីភ្នំពេញ។

យុវជនរូបនោះ ឈ្មោះគុយ ហាវ អាយុ១៧ឆ្នាំមុខរបរកម្មករសំណង់ មានទីលំនៅផ្ទះលេខA155 ភូមិត្រពាំងអញ្ចាញទី៦ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានមុខរបរជាកម្មករសំណង់ ដោយឡែកក្មេងស្រីរងគ្រោះ មានអាយុ១៣ឆ្នាំ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា រវាងយុវជនខាងលើនិងក្មេងស្រីរងគ្រោះ បានស្រលាញ់គ្នាដែលកន្លងមក ពួកគេធ្លប់និយាយសាសងគ្នា ដែលឪពុកម្ដាយទាំងសង្ខាងទំនងជាមិនបានដឹងនោះឡើយ ហើយឆ្លៀតពេលដែល ឪពុកម្ដាយខាងស្រីមិននៅផ្ទះមួយភ្លែត យុវជននោះបានធ្វើដំណើរទៅកាន់ ផ្ទះ នាង ហើយបានសាសងក្នុងខណៈដែលនាងកំពុងឈរលាងចានឆ្នាំងតែម្នាក់ឯង។លុះលាងរួចនាង ម្នាក់នោះបានឡើងទៅលើបន្ទប់ឡៅតឿ ដើម្បីយកសម្លៀកបំពាក់ ដែលប្រឡាក់ចុះមកក្រោមបោកគក់ ស្រាប់តែក្មេងយុវជននោះបានឡើងទៅតាម រួចបានចាប់នាងផ្ដួលនៅក្នុងបន្ទប់នោះ និងបានស្រាតខោនាងដល់ ត្រឹមក្រោមជង្គង់ រួចបានធ្វើសកម្មភាពរួមរ័ក។ប៉ុន្តែខណៈនោះដោយសារតែ នាងមានការឈឺចាប់ប្រដាប់ភេទ ខ្លាំងពេកទើបការរួមរ័កនោះ មិនបានសម្រេចឡើយ នាងក៏បានស្ទុះក្រោកស្លៀកខោវិញ និងបានដើរចេញពី ក្នុងបន្ទប់ឡៅតឿនោះ យកសម្លៀកបំពាក់ចុះក្រោម នៅសល់តែយុវជននោះកំពុងស្លៀកខោ ហើយស្រប ពេលនោះម្ដាយរបស់នាងបាន ទៅដល់មានការសង្ស័យពីទឹកមុខកូនស្រី ក៏បានឡើងទៅមើលលើបន្ទប់ ឡៅតឿ ហើយបានឃើញយុវជន នោះកំពុងស្លៀកខោ ក៏បានហៅឲ្យប្ដីគាត់ទៅមើលនិង ប្ដឹងឲ្យនគរបាលចាប់ ខ្លួនយុវជននោះចោទប្រកាន់ពីបទរំលោភសេពសន្ធវៈកូនស្រីគាត់។
បច្ចុប្ប្នន្ននេះជនសង្ស័យកំពុងសាកសួរបន្ថែមនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការតាមផ្លូវច្បាប់៕សារ៉េត

 

 

Leave a Reply

Your email address will not be published. Required fields are marked *