ហួសចិត្ដ! ម្ដាយស្ដីបន្ទោសរឿងជក់ថ្នាំញៀន យុវជនចិត្ដខ្លាំងចង.កសម្លាប់ខ្លួន

ភ្នំពេញ៖ យុវជនម្នាក់បានសម្រេច ចិត្ដធ្វើអត្ដឃាតចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹក ក្រោយពេលម្ដាយស្ដីបន្ទោសរឿងជក់ថ្នាំញៀន ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង៣០ នាទីព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។

សាក​សពយុវជនរងគ្រោះមានឈ្មោះ លន់ សុវណ្ណ ភេទប្រុស អាយុ២០ ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។

តាមប្រភពព័ត៌មានពីម្ដាយរបស់សពជនរងគ្រោះបានប្រាប់អោយដឹងថា យុវជនដែលស្លាប់នោះគឺជាកូនរបស់គាត់ដែលកំពុងងប់ងល់ជាមួយថ្នាំញៀនរហូតឈានដល់ការយកម៉ូតូចំនួន៣គ្រឿង ,លុយ, កាក់និងទ្រព្យសម្បត្ដិនៅក្នុងផ្ទះទៅបញ្ជាំទិញថ្នាំញៀនជក់ជាមួយមិត្ដភ័ក្រ លុះមកដល់ថ្ងៃកើតហេតុយុវជនរងគ្រោះបានមកពីលេងបុកប៉ឺយ៉ែនៅក្នុងភូមិក៏បានដួសបាយហូបរួចបានយកខ្សែអន្រឹងចូលក្នុងបន្ទប់ទឹកចងកសម្លាប់ខ្លួនឯងដោយគាត់មិននឹកស្មានថា កូនចូលទៅអំពើបែបនេះទេ ដោយសារកន្លងមកយុវជនរងគ្រោះតែងតែចូលទៅសម្ងំជក់ថ្នាំ ដិយម្ដាយមិនហ៊ានប្រាប់សមត្ថកិច្ចអោយចាប់ខ្លួនទេ ដោយសារអាណិតកូន ដល់ពេលកូនចូលទៅយូរពេកក៏បានទៅគោះទ្វាតែគ្មានការឆ្លើយតបទើបគាត់រុញទ្វារចូលទៅក៏ឃើញកូនចងកសម្លាប់ខ្លួន ភ្លាមៗនោះរូបគាត់ក៏បានស្រែកហៅអោយគេជួយកាត់ខែ្សទម្លាកហកទៅមន្ទីពេទ្យតែជាអកុសលយុវជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

ក្រោយមកទើបរាយការណ៍ទៅប្រាប់សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុខាងលើ រួចបានទាក់ទងទៅសមត្ថកិច្ចជំនាញមកធ្វើកោសល្យវិច្ឆ័យលើសាកសពក៏សន្និដ្ឋានថា យុវជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនពិតប្រាកដមែន ។ ហើយសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សាកសពទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕បញ្ញា​

Leave a Reply

Your email address will not be published. Required fields are marked *