មានជំងឺប្រចាំកាយព្យាបាលមិនជា ដាច់ចិត្តចងកសម្លាប់ខ្លួនស្លាប់ចោលប្រពន្ធកូន

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​បាន​ស្លាប់​ចោល​ក្រុម​គ្រួសារ ដោយសារ​តែ​តូចចិត្ត​នឹង​ជីវិត​ខ្លួនឯង​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​ព្យាបាល​មិនជា​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ខ្លួនឯង កាលពី​វេលា​ម៉ោង​៥​និង​២០​នាទី​ព្រឹកថ្ងៃ សៅរ៍ ៩ រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​បឹង​រ៉ា​ច់ ឃុំ​អង្គរ​ទ្រេត ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ។

សមត្ថកិច្ចនគរបាលស្រុក​ស្វាយ​អ​ន្ទ​រ បានឱ្យ​ដឹង​ថា ជនរងគ្រោះឈ្មោះ ទូច ស៊ា អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​បឹង​រ៉ា​ច់ ឃុំ​អង្គរ​ទ្រេត ស្រុក​ស្វាយ​អ​ន្ទ​រ បាន​សម្រេចចិត្ត​សម្លាប់​ខ្លួន​ដោយ​ចង​.​ក​នឹង​ក្រមា នៅ​ដើម​ស្វាយ​ក្រោយ​ផ្ទះ​របស់​ខ្ល​ន​ចម្ងាយ​៤០​ម៉ែត្រ ពីផ្ទះ។

ក្រុមគ្រួសារសពបានឲ្យដឹងថា ករណីនេះ​ដោយសារ​តែ​រូប​គាត់​មាន​ជំងឺ​ប្រចាំ​កាយ​ដែល​ព្យាបាល​មិនជា ទោះបីកន្លងមកក្រុមគ្រួសារបានយកទៅព្យាបាលតាមឱសថវេជ្ជសាស្រ្ត និង ឱសថខ្មែរបុរាណយ៉ាងណាក៏ដោយ ។

ក្រោយ​មកសមត្ថកិច្ចជំនាញ​បាន​ចុះទៅពិនិត្យ​និងធ្វកោសល្យ​វិ​ច្ច័​យ​សាកសពហើយបានសន្និដ្ឋានថា ជន​រង​គ្រោះ​ពិតជា​បាន​ធ្វើ​អត្តឃាត​ប្រាកដ​មែនក៏​បាន​ប្រគល់​សាកសព​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *