រោង​ការ​ខ្លាយ​ជា​ទី​លាន​ប្រយុទ្ធ​ ឃាត់បានមនុស្ស១៤នាក់ និង ម៉ូតូ៩គ្រឿងមកកាន់អធិការនគរបាលខណ្ឌពោធិសែន័យ

ភ្នំពេញ៖​ភ្ញៀវជាច្រើនកុះករ កំពុងចូលរួមពិសារភោជនីអាហារនិងមានការរាំរែកក្នុងពិធីមង្គលការមួយ ហើយភ្ញៀវខាងកូនកំលោះដែលជាអ្នកចំងាយបានប៉ះ ពាក្យសំដីជាមួយបងប្អូនខាងកូនក្រមុំ បង្ករអោយមានការវាយតប់គ្នាមួយប្រ៉ាវ ធ្វើអោយភ្ញៀក្នុងរោងការរត់ចែកជើងគ្នាពេញ​រោង​ការ​ អ្នក​ខ្លះ​រត់​ចេញ​ក្រៅ​ អ្នក​ខ្លះ​រត់​ទៅ​ផ្ទះខ្លាច​មាន​គ្រោះ​ថ្នាក់​ដល់​ខ្លួន​។​ ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលាម៉ោង ១០និង ៣០នាទីយប់ថ្ងៃទី ១២ ធ្នូ ២០២៦ស្ថិតនៅ​ក្នុងភូមិត្រពាំងធ្នង់ សង្កាត់ សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។
កូនក្រមុំឈ្មោះ អាន ស្រីអុល រស់នៅភូមិកើតហេតុខាងលើ នឹងកូនកំលោះ ឈ្មោះ តុសេង ហួ រស់នៅភូមិកើតហេតុខាងលើ(ទើបមករស់នៅ)មានភូមិកំណើតនៅភូមិព្រៃរមាសឃុំកំពង់ឫស្សីស្រុកពារាំងខេត្តព្រៃវែង។

តាមប្រភព​ពត៌មាន​ពីកន្លែងកើតហេតុ បានអោយដឹងថា មុនដំបូង គឺភ្ញៀវខាងកូនកំលោះបានឈ្លោះគ្នាជាមួយ អ្នកភូមិនឹងបងប្អូនកូនក្រមុំនៅទីនោះដែលជា ភ្ញៀវខាងកូនក្រមុំ នឹងបានប៉ះគ្នាមួយប្រ៉ាវផងដែរ ។ប៉ុន្តែ​ត្រូវចាស់ៗឃាត់សម្រួលម្តងស្ងាតទៅហើយ លុះ​មកដល់ម៉ោងកើតហេតុ ដោយភ្ញៀវកូនកំលោះ មិនទាន់អស់ចិត្តនិងកំហឹង បានទៅរករឿងគេម្តងទៀត ព្រមទាំងវាយបណ្តាលអោយរងរបួសធ្ងន់៣នាក់ ហើយត្រូវបងប្អូននឹងអ្នកភូមិខាងកូនក្រមុំ ដេញបកទៅវិញ ដោយគេព្រួតគ្នាមកច្រើនពេក ក៏ខាងកូនកំលោះ នាំគ្នារត់ចូលផ្ទះសាច់ញាតិខាងកូនកំលោះ ព្រមទាំងចាក់សោរមិនអោយចូលទៀតផង។

ក្រោយមកដោយមានប្រជាពលរដ្ធរាយការណ៍ទៅសមត្ថកិច្ច ទើបលោក យឹម សារ៉ាន់ អធិការ​ខណ្ឌ​ពោធិ៍​សែនជ័យ​បានចាត់កំលាំង ដឹកនាំដោយលោកអធិការរង ម៉ន វុទ្ធី ទទួល​បន្ទុក​ផ្នែកព្រហ្មទណ្ឌ បានទៅដល់កន្លែងកើតហេតុឡោមព័ទ្ធ និងចរចារ អោយចេញមកដោះស្រាយគ្នា បើសិនជាមិនចេញ សមត្ថកិច្ចនឹងប្រើតាមជំនាញចូលទៅឃាត់ខ្លួនជនបង្កទាំងអស់នោះតែម្តង។
បន្ទាប់​មក​ដោយមានការចរចារគ្នាជាងមួយម៉ោងទើបជនបង្ករទាំងនោះព្រមចេញមកប្រគល់ខ្លួនតាមសម្រួល រួច​សមត្ថកិច្ចបានយករថយន្តទៅដឹកជនបង្កទាំង​១៤ នាក់រួម និងម៉ូតូ៩គ្រឿងយកមកកាន់ផ្នែកជំនាញ ព្រហ្មទណ្ឌខណ្ឌ ។
បច្ចុប្បន្នជនបង្កទាំង១៤នាក់រួមទាំងកូនកំលោះ កំពុងសាកសួរសាងសុំណុំរឿង និងឃុំខ្លួនបណ្តោះអាសន្ន នៅផ្នែកជំនាញនៃអធិការនគរបានខណ្ឌពោធិសែនជ័យរងចាំចាត់ការតាម​ផ្លូវ​ច្បាប់​៕​សារ៉េត​

 

Leave a Reply

Your email address will not be published. Required fields are marked *