កូនតិរច្ឆានទាញកាំបិតកាប់ឪពុកម្តាយមិនបានវាយបំផ្លាញពាង និងសម្ភារខ្ទេច

ខេត្តតាកែវ: ជនសង្ស័យម្នាក់ ត្រូវបានឪពុករត់មកប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន ក្រោយពី គេបានប្រើប្រាស់ថ្នាំញៀន ទាញកាំបិតកញ្ឆែត ដេញកាប់ឪពុកម្តាយ និងគំរាមសម្លាប់ តែត្រូវឪពុកម្តាយរត់គេចទាប់ ទើបជនសង្ស័យវាយបំផ្លាញពាងខាប និងកៅអី បែកខ្ទេចតែម្តង។

ហេតុការណ៍នេះកើតឡើងនៅម៉ោង២និង២៥នាទី ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

ជនសង្ស័យមានឈ្មោះ ហៀង រ៉ាវី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅជាមួយគ្នា។ ចំណែកមូលហេតុ ដោយសារតែជនសង្ស័យបានប្រើប្រាស់សារធាតុញៀន រួចហើយគំរាមឪពុកម្ដាយ ថានឹងសម្លាប់ជាញឹកញាប់ និងវាយបំផ្លាញទ្រព្យក្នុងផ្ទះអស់ជាច្រើនមកហើយ ទើបឪពុកម្ដាយសម្រេចចិត្តប្ដឹងសមត្ថកិច្ចឲ្យចាត់ការតាមច្បាប់តែម្តង៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *