នារី​ស្រស់​ស្អាត​ម្នាក់​ត្រូវ​កម្លាំង​នគរ​បាល​ឃាត់ខ្លួន​ព្រោះ​តែ

ភ្នំពេញ​៖នារី​ស្រស់​ស្អាត​ម្នាក់​ត្រូវ​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​សហកា
រ​ជាមួយ​នគរបាល​ខណ្ឌ​ឃាត់​ខ្លួន​ ខណៈ​ដែល​នារី​រូប​នេះ​ធ្វើ​សកម្ម​ភាព​ជួញ​ដូរ​សារធាតុ​ញៀន​។ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​ពី​ថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំ រកា នព្វសក័ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១៤​ខែ​មិនា​ ឆ្នាំ​២០១៨ វេលាម៉ោង ០១:៣០ នាទី​យប់​ ស្ថិត​នៅចំនុចផ្លូវរថភ្លើង ភូមិ៣ សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ។

ជនសង្សយ័ត្រូវឃាត់ខ្លួនមាន​ឈ្មោះ ផល្លា ចន្ត្រី ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ។វត្ថុតាងចាប់យក៖ក្រាមពណ៌សថ្លាសង្សយ័ជាគ្រឿងញៀនចំនួន០៣កញ្ចប់(បីកញ្ចប់តូច)។

បច្ចុប្បន្នជនសង្ស័យ​កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌដូន ពេញដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕សារ៉េត​

Leave a Reply

Your email address will not be published. Required fields are marked *