កម្លាំង​ចម្រុះ​ខណ្ឌ​ទួលគោក​ឃាត់ខ្លួនជនសង័្សយ២នាក់រួមនិងថ្នាំញៀន១កញ្ចប់តូច

ភ្នំពេញ៖​បន្ទាប់​ពី​ថ្នាក់​លើ​បញ្ជារ​អោយ​ចុះ​ដាក់​គោល​ដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​នឹង​បង្ក្រាប​បទ​ល្មើស​ផ្សេង​ៗ​ទៀត​ លោក​វរសេនីយ៍​ឯក​ ហ៊ុន​ សុធី​ អធិការ​ខណ្ឌ​ទួលគោក​បញ្ជារ​ទៅ​លោក​ តី សុវណ្ណារ៉េត អធិការង ទទួលបន្ទុកផ្នែកចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកដឹកនាំកម្លាំងចម្រុះដាក់គោលដៅត្រួតពិនិត្យ​ស្ថិតនៅចំណុចមុខមជ្ឈមណ្ឌលឌីយ៉ាល់ តាមបណ្តោយផ្លូវម៉ៅសេទុង​ស្រាប់​តែ​ប្រទះ​ឃើញ​ជន​សង្ស័យ​ចំនួន​២នាក់​ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគីលេតពណ៌​ស​ពាក់ស្លាកលេខភ្នំពេញ1GO-1470​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ខាង​លើ​ ខណៈ​នោះ​កម្លាំង​នគរ​បាល​មាន​ការ​សង្ស័យ​ក៏​ឆែក​មើល​ឃើញ​ថ្នាំញៀនចំនួន១កញ្ចន់តូចត្រូវ​កម្លាំង​នគរបាល​ឃាត់នៅនិងកន្លែងភ្លាមៗ​ ហេតុការណ៍​នេះ​បាន​ធ្វើ​ឡើង​កាលពីវេលាម៉ោង៩-១០នាទីយប់ថ្ងៃទី១៤ខែមិនាឆ្នាំ២០១៨។

បច្ចុប្បន្នជនសង័្សយនិងវត្ថុតាង ត្រូវកម្លាំង​នគរបាល​បញ្ជូនខ្លួនទៅសួរ​នាំបន្តនៅអធិការដ្ឋានខណ្ឌទួលគោកដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕​ខុង​មុីង​

Leave a Reply

Your email address will not be published. Required fields are marked *