កម្លាំង​នគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់ករណីជួញដូរគ្រឿងញៀន


ភ្នំពេញ៖ ជនសង្ស័យ២នាក់រួមនិងថ្នាំញៀន១កញ្ចប់ធំត្រូវកម្លាំងនគរបាលប៉ុស្តិ៍អូបែកក្អមធ្វើការឃាត់ខណះពួកគេជិះម៉ូតូតាមផ្លូវក្នុងបំណងយកថ្នាំញៀនទៅលក់បន្ត។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពីថ្ងៃ ព្រហស្បតិ៍ ៤ រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០១៨ វេលាម៉ោង២និង០០យប់នៅតាមបណ្តោយផ្លូវ២០០៤ ភូមិត្រពាំងឈូក សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង២នាក់នោះមាន១/ឈ្មោះ រស់​ សុខសរីយ៉ា ភេទប្រុសអាយុ២៤ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលផ្លូវបេតុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។ ២/ឈ្មោះ ប៊ូ សិទ្ធិសេរី ភេទប្រុសអាយុ២៣ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលផ្លូវបេតុងភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មាន​ពី​កម្លាំង​នគរ​បាល​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អោយ​ដឹង​ថា មុននិងឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងនគរបាលប៉ុស្តិ៍អូបែកក្អមបានធ្វើការល្បាតក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីទប់ស្កាត់បទល្មើសផ្សេងៗហើយបានឃើញជនសង្ស័យជិះម៉ូតូ១គ្រឿងម៉ាកស៊ុយសុីគីឃ្លីក ព័ណក្រហមសេរីឆ្នាំ២០១៦ពាក់ស្លាកលេខបាត់ដំបង1T.9422 មកឈប់នៅមុខក្លឹបផ្លេយ៍គួឲ្យសង្ស័យក៍ឃាត់ត្រួតពិនិត្យពេលនោះរកឃើញថ្នាំញៀន១កញ្ចប់ធំ ជញ្ជីងសំរាប់ថ្លឹងថ្នាំលក់ចំនួន១កូនថង់តូចៗសំរាប់ច្រកថ្នាំញៀនលក់បន្តមួយចំនួនទើបឃាត់ខ្លួនយកមកសាកសួរតែម្តង។

តាម​ចំលើយ​សារភាព​របស់​ជនសង្ស័យ​នៅចំពោះមុខ​កម្លាំង​នគរបាល​បាន​និយាយ​ថាថ្នាំនិងជញ្ជីងនេះពិតជារបស់ខ្លួនមែន។

បច្ចុប្បន្នជនសង្ស័យទាំងពីនាក់រួមនិងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *