ឆ្លងចរន្តភ្លើងឆេះគ្រឿងក្នុងរថយន្តកាមរីមួយគ្រឿង ពេលកំពុងបើកបរ

ខេត្តបន្ទាយមានជ័យ ៖ ​រថ​យន្ត​កាមរីមួយគ្រឿងខណៈម្ចាស់កំពុង​បើក​សុខៗ​ស្រាប់តែ​ឆ្លងភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅឆេះ​ខ្ទេច​អស់គ្រឿងក្នុង តែ​សំណាង​ណាស់​អ្នកជិះ​ក្នុង​រថយន្ត​ចុះ​ទាន់​គ្នាន​មនុស្ស​គ្រោះថ្នាក់​​ឡើយ។

​ឧប​ទ្ទ​វ​ហេតុ​ឆេះរថយន្តកំពុងបើកបរនេះបានកើត​ឡើង​រវាង​នៅវេលា​ម៉ោង ៥​ល្ងាចថ្ងៃ ពុធ ១៣  រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃ ទី​១៤ ខែ​មីនា ឆ្នាំ​២០១៨​នៅលើ​កំ​ណាត់​​ផ្លូវជាតិ​លេខ​៦​ស្ថិតក្នុង​ភូមិ​រំដួល ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ត្រី ស៊ីន រ៉ាស៊ី មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ​បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​នោះ​មាន​រថយន្ដ​ម៉ាក​កាមរី​ស៊េរី​93​ពណ៌​សំបក​ឪឡឹក​មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​2E.5208 បើកបរដោយ​ឈ្មោះ ម៉ក់ សំអុល​ភេទ​ប្រុស​អាយុ​52​ឆ្នាំ​រស់នៅ​ភូមិ​2 សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​បានបើក​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​រថយន្ត​ឆ្លង​ចរន្ដ​អគ្គីសនី​ឆាបឆេះ​យ៉ាងសន្ធោសន្ធៅតែម្តង។ពេលដែល​ភ្លើងកំពុងតែ​ឆេះ​នោះ​អ្នកបើករថយន្ត​បាន​ចុះ​ពីលើ​រថយន្ត​​យក​ទឹក​ពន្លត់ភ្លើង​ដែរ​តែ​ដោយសារតែ​ឆ្លើង​ឆេះ​ខ្លាំងពេក​មួយសន្ទុះ​ក្រោយមក​រថយន្ត​មួយគ្រឿង​នោះ​ត្រូវ​ភ្លើង​ឆេះ​ខ្ទេច​អស់​ខាងក្នុង​តែ​ពុំមាន​ប៉ះពាល់​ដល់​មនុស្ស​របួស​និង​ស្លាប់​ក្នុងឧបទ្ទវហេតុនោះទេ​៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *