ក្រុមស្ទាវទំនាស់គ្នាក្នុងរោងការ កាប់យុវជនម្នាក់ស្ទើរដាច់ក

ខេត្តព្រៃវែង ៖ យុវជន​ម្នាក់បានរងរបួស​ស្ទើរ​ដាច់​.​ក នៅ​ក្នុង​រោងការ​មួយ​កន្លែងដោយសារក្មេង​ទំនើង​១​ក្រុម​ព្រួត​គ្នា​កាប់​ ​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៨ នៅ​ក្នុង​ថ្ងៃ​ចូល​រោង នៃ​ពិធី​មង្គលការ​១​កន្លែង ក្នុងភូមិ​អញ្ចាញ ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង ។

នគរបាលស្រុក កំចាយមារ បានឲ្យដឹងថា ជន​រង​គ្រោះ​ឈ្មោះ ចេ​ន ភា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ កសិករ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុខាងលើ ។ ជនរងគ្រោះរូបនេះត្រូវ​ជន​ដៃដល់​ ជាក្មេងស្ទាវកាប់​ត្រូវ​១​កាំ​បិតចំ​.​ក​ផ្នែក​ខាងក្រោយ រយះ​ស្ទើរ​ដាច់​.​ក ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តព្រៃវែងភ្លាមៗ នៅពេលមានទំនាស់គ្នាក្នុងរោងការកូន​អ្នកភូមិ  ។ ចំណែក​ក្រុម​ជន​បង្ក​មួក្រុមនោះបាន​រត់គេច​ខ្លួន​បាត់​អស់។

ក្រោយ​ពី​កើតហេតុ សមត្ថកិច្ចទៅដល់ប្រមូលភស្តុតាងនិង​ស្រាវជ្រាវ​រក​ចាប់ខ្លួនក្រុមជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ឲ្យបាន៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *