យកកូនស្រីអាយុជាង១ខួបផ្ញើគេរួចទៅជីកក្តាម ដូចយកកូនឲ្យគេលូកលាន់ប្រដាប់ភេទ

ខេត្តសៀមរាប: សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធបៀតបៀនកេរភេទកុមារី​អាយុជាង​១ខួបបណ្តាលឲ្យហូរឈាម ពេលដែលម្តាយនាង យកទៅផ្ញើផ្ទះបងប្អូនជន​សង្ស័យទៅជីកក្តាមបាត់  ។

ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃត្រង់ថ្ងៃ អង្គារ ១២  រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹង ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ នៅភូមិជ្រៃ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

នគរបាលស្រុកសូទ្រនិគម បានឲ្យដឹងថា ជនរងគ្រោះជាកុមារី អាយុជាង១ឆ្នាំ។ ចំណែកជនសង្ស័យឈ្មោះ សៅ សល់ ភេទប្រុស អាយុ៣៥ឆ្នាំ ទីលំនៅភូមិស្វាយលើ ឃុំស្វាយលើ ស្រុកស្វាយលើខេត្តសៀមរាប មុខរបរ មិនពិតប្រាកដ ពិការភ្នែកម្ខាង ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានមកលេងផ្ទះម្តាយមីងឈ្មោះ ថយ ដែលរស់នៅក្បែរផ្ទះជនរងគ្រោះខាងលើ ហើយម្តាយជនរងគ្រោះទៅជីកក្តាមបានយកជនរងគ្រោះទៅផ្ញើនិងឈ្មោះ ថយ ។ ក្រោយមក ឈ្មោះថយបាន ទៅផ្សារទិញត្រី ក៏បានផ្ញើកមារីរងគ្រោះនៅនឹងជនសង្ស័យ ហើយពេលនោះជនសង្ស័យបានផឹកស្រា តាំងពីព្រឹកមកក៏ឃើញឱកាសស្ងាត់ក៏លួង​លោមក្មេងរងគ្រោះលូកលេងប្រដាប់ភេទ រហូតដល់ដាច់រលាត់ចេញឈាមតាមទ្វារ​មាសតែម្តង។ ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយមកជនសង្ស័យបាន​ទិញបង្អែមលួងក្មេងឲ្យ​ហូបហើយក៏ដេកលក់ទាំងអស់គ្នា លុះ ពេលម្តាយមកពីជីក​ក្តាមវិញឃើញកូនដេកលក់ធម្មតា។ រហូតដល់ម៉ោង៣រសៀល កូនស្រីបានភ្ញាក់ម្តាយ​បានទៅលើកកូនបម្រុងយកទៅងូតទឹក ស្រាប់ឃើញមានឈាមហូរត្រង់ប្រដាប់ភេទ កើតការសង្ស័យក៏យកកូនមកពេទ្យកុមារនៅស្រុក។ ពេលនោះគ្រូពេទ្យប្រាប់ថាប្រដាប់ភេទ​កុមារីរងគ្រោះមានប៉ះពាល់ដាច់រលាត់ដោយវត្ថុរឹង ទើបម្តាយ រាយការណ៍ជូនសមត្ថកិច្ច។

ក្រោយពេលទទួលបានព័ត៌មានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទៅដល់ស្រាវជ្រាវដឹងក៏បាននាំខ្លួនជនសង្ស័យមកអធិការដ្ឋានដើម្បីសួរនាំហើយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេបានប្រព្រឹត្តដូចការចោទប្រកាន់ខាងលើពិតប្រាកដមែន៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *