ឃាត់ខ្លួនឃាតករអារកសម្លាប់យុវជនម្នាក់កាលពីម្សិមិញបានហើយ

ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងនគរបាលខណ្ឌពោធិ៍សែនជ័យបានធ្វើការចាប់ខ្លួនឃាតករដែលអារកសម្លាប់យុវជនម្នាក់កាលពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៨នៅខាងក្រោយរោងចក្រកាត់ដេរបឺរីភូមិជង្រុក សង្កាត់ត្រពាំងក្រសាំងបានហើយ។ជនដៃដល់គឺមិត្តភក្ដិនិងជាអតីតប្ដីរបស់ស្រ្តីម្នាក់ជាគូដណ្ដឹងជនរងគ្រោះ​ ហើយការសម្លាប់នេះសង្ស័យរឿងស្នេហាត្រីកោណ។​ហេតុការណ៍​នេះ​បានធ្វើឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៨ នៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

ជនដៃដល់ខាងលើឈ្មោះ អាន សុភាព អាយុ២៥ឆ្នាំ ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ជាកូនថៅកែកាប់ជ្រូក​ដែល​បានលែងលះគ្នាជាមួយប្រពន្ធម្នាក់ឈ្មោះធារី អាយុជាង២០ឆ្នាំ ។ចំណែកយុវជនរងគ្រោះឈ្មោះ អែម សុជាតិហៅវិតអាយុ២០ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិព្រៃរំដួល ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពុងស្ពឺ។

ក្រោយពេលចាប់ខ្លួនឃាតករបានសារភាពថា ខ្លួនពិតជាបានអារកសម្លាប់ជនរងគ្រោះពិតប្រាកដមែន ដោយខ្លួនខឹងជនរងគ្រោះយកអតីតប្រពន្ធរបស់ខ្លួន។មិនតែប៉ុណ្ណោះអ្នកទាំង២នាក់ជិតរៀបការជាមួយគ្នាថែមទៀតផង ហើយអ្វីដែលកាន់តែធ្វើឲ្យមានកំហឹងខ្លាំងថែមទៀតនោះគឺនៅពេលបានដេកនៅជាមួយអតីតប្រពន្ធរបស់ខ្លួនហើយ ជនរងគ្រោះតែងតែខលឌឺដងដាក់ខ្លួនទៀត។

ប្រភដដែលបានបន្តថា នៅមុនពេលកើតហេតុខ្លួនបានបបួលជនរងគ្រោះទៅដើរផឹកស៊ីនិងចូលលេងក្លឹបបន្ទាប់មកបាននាំទៅកាន់កន្លែងកើតហេតុទៀត។លុះពេលទៅដល់ជនរងគ្រោះបានធ្វើជាជ្រុះកាំបិតកំញើញខ្លួនព្រមទាំងខលទៅជេរអតីតប្រពន្ធរបស់ខ្លួននិងប្រាប់ថាយកម៉ូតូខ្លួនថែមទៀតផង។ដោយសារតែខ្លាចជនរងគ្រោះសម្លាប់ខ្លួនទើបខ្លួនរើសកាំបិតកាន់ហើយខណៈពេលដែលជនរងគ្រោះកំពុងអង្គុយនិយាយទូរស័ព្ទភ្លេចខ្លួននោះទើបខ្លួនចាប់ឱបពីក្រោយរួចអារកសម្លាប់ចោលតែម្ដង។ក្រោយមកខ្លួនបានរត់គេចខ្លួននិយកាំបិតទៅបោះចោលក្នុងប្រឡាយទឹកស្អុយមុខវិទ្យាល័យហ៊ុន សែនជម្ពូវ័នរួចបន្តគេចខ្លួនទៅផ្ទះរហូតដល់ពេលនគេបាលចាប់ខ្លួនបាម។

ក្រោយពេលចាប់ខ្លួនសាកសួររួចនគរបាលបាននាំជនសង្ស័យទៅតកកាំបិតដែលបោះចោលប៉ុន្តែរកមិនឃើញឡើយ។បន្ទាប់មកបាននាំជននោះទៅទៅកាន់ផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យដើម្បសាកសួរបន្តនិងត្រៀមនាំទៅធ្វើត្រាប់នៅកន្លែងកើតហេតុ៕​៩៨

Leave a Reply

Your email address will not be published. Required fields are marked *