យុវជន​ម្នាក់​ត្រូវ​រថយន្តមិនស្គាល់ម៉ាកបើកបុកម៉ូតូរយៈភ្លៅចេញឆ្អឺងយ៉ាង​ញញើត​ញាក់សាច់


ខេត្តស្វាយរៀង៖​យុវជន​ម្នាក់រងរបួសរយៈភ្លៅដាច់​សាច់ចេញឆ្អឹងគួរអោយញញើត​ញាក់សាច់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមិនស្គាល់ម៉ាកបើកបុកម៉ូតូបញ្ច្រាស​ទិស​គ្នាពេញទំហឹងរួចបើករត់បាត់ស្រមោល​សូន្យ​ឈឹង​បន្សល់​ទុក​តែ​ជន​រង​គ្រោះ​នៅ​កន្លែង​កើត​។ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១២ខែធ្នូឆ្នាំ២០១៦នាទីនៅលើផ្លូវជាតិលេខ១ចន្លោះគីឡូមែត្រលេខ១៥៩ទៅ១៦០ស្ថិតនៅភូមិនៅភូមិព្រៃផ្តៅសង្កាត់ច្រកម្ទេក្រុងបាវិតខេត្តស្វាយរៀង។
តាមប្រភព​ពត៌មាន​ពី​នគរបាលចរាចរណ៍​ក្រុងបាវិតម្នាក់​បានអោយដឹងថា​ យុវជន​ដែលរងរបួសមានឈ្មោះភឿងភក្ត្រា​ អាយុ២០ឆ្នាំមុខរបរកម្មកររោងចក្រមានទីលំនៅភូមិពោធិថ្មីឃុំស្វាយតាយានស្រុកកំពង់រោទ៍​ដោយ​ជិះម៉ូតូម៉ាកហុងដាសេ១២៥ពណ៏ខ្មៅពាក់ស្លាកលេខស្វាយរៀង១I៧៧៩៨ខូចខាតយ៉ាងដំណំ។រីឯអ្នកបើករថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេក្រោយកើតហេតុបានបើកគេចចេញភ្លាមៗទៅទិសខាងកើតបាត់ស្រមោល។
តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានអោយដឹងថាមុនកើតហេតុ​គេ​ឃើញ​ជន​រងគ្រោះ​បានបើកម៉ូតូមួយគ្រឿងដោយធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ១ ក្នុង​ទិសដៅ​ពីលិចមកកើត​ ខណៈនោះស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាកធ្វើដំណើរបញ្ច្រាស​ទិស​គ្នាក្នុងល្បឿនលឿនក៏បុកនិងម៉ូតូជន​រងគ្រោះ​ពេញទំហឹងបណ្ដាលអោយមនុស្សខ្ទាតអូសប្រមាណ៥ម៉ែត្រធ្វើអោយសាច់ភ្លៅជើងខាងឆ្វេងរយះចេញឆ្អឹងគួអោយញាក់សាច់។ក្រោយមកប្រជាពលរដ្ឋអ្នកធ្វើដំណើរនិងអ្នកភូមិនាំគ្នាចោមរោមមើលនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានដឹកជនរងគ្រោះមកកាន់មន្ទីពេទ្យបង្អែកជីភូនិងប្រកាសតាមវិទ្យុទាក់ទងតាមឃាត់រថយន្តបង្ក​ដែរ​ តែចាប់មិន​បាន។​ចំណែក​ឯ​ម៉ូតូ​ជនរងគ្រោះ​ត្រូវ​បាន​នគរបាល​ក្រុង​បាវិត​យក​ទៅ​រក្សា​ទុក​រង​ចាំ​សាច់ញាតិ​របស់​ជនរងគ្រោះ​មក​ទទួល​យក​ទៅ​វិញ​៕សារ៉េត​

 

Leave a Reply

Your email address will not be published. Required fields are marked *