ជិះ​ម៉ូតូ​ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​ សំណាង​អាក្រក់​ដួល​រត់​ចោល

ភ្នំពេញ៖យុវជន២នាក់ជិះម៉ូតូឌុបគ្នាត្រូវបានជនសង្ស័យចំនួន២នាក់ជិះម៉ូតូ២គ្រឿងមកឆក់កាបូបលុយតែមិនបានសម្រេចបណ្តាលអោយដួលម៉ូតូហើយទុកចោលឡើងម៉ូតូមួយគ្រឿងទៀតគេចខ្លួនបាត់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃសុក្រ១៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនិងថ្ងៃទី១៦ ខែមីនាឆ្នាំ២០១៨ នៅចំណុចខាងលិចស្តុបផ្សារដើមគ តាមបណ្តោយផ្លូវមុន្នីររ៉េត ស្ថិតក្នុងសង្កាត់ទំនប់ទឹកខណ្ឌចំកាមនរាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះគុតកើនភេទប្រុសអាយុ២២ ឆ្នាំមុខរបរលក់ដូ ស្នាក់នៅសង្កាត់បឹងទំពុង​ខណ្ឌមានជ័យ​នឹង​ទី២ឈ្មោះ អែ សៀងហៃ ភេទប្រុសអាយុ២២ឆ្នាំស្នាក់នៅជាមួយគ្នា។

តាមសម្តីជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូម៉ាកtoday ពណ៌​ក្រហមពាក់ស្លាកលេខភ្នំពេញ1FN 0400 ធ្វើដំណើរតាមបណ្តោយផ្លូវមុន្នីរ៉េត ក្នុងទិសដៅពីលិចទៅកើតខណះមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកហុងដាស៊េរីឆ្នាំ២០១៧ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញGW 1619 មកពីក្រោយស្រាប់តែធ្វើសកម្មភាពឆក់ការបូបលុយដែលរូបគាត់ទុកក្នុងមួកសុវត្តិភាពតែមិនបានសម្រេចធ្វើអោយជនសង្ស័យជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតដែលនៅខាងមុខបណ្តាលអោយដួល ភ្លាមនោះជនសង្ស័យក៏បានរត់ឡើងម៉ូតូប័ក្សពួកមួយគ្រឿងទៀតគេចខ្លួនបាត់បន្សល់ម៉ូតូមួយគ្រឿងនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនិងយកម៉ូតូជនសង្ស័យយកប៉ុស្តិ៍នគរបាលរដ្ឋបាលទំបន់ទឹកដើម្បីកំណត់មុខសញ្ញា៕​សារ៉េត​

Leave a Reply

Your email address will not be published. Required fields are marked *