





ភ្នំពេញ៖ជនជាតិចិន៣នាក់ជិះរថយន្តមួយគ្រឿងស្រវឹងស្រាទៅបុករថយន្តកង់តឺន័របណ្ដាលអោយរងរបួសធ្ងន់។ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង នៅវេលាម៉ោង៩និង១០ នាទីយប់ ថ្ងៃទី១៦ មីនា ២០១៨នេះ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ នៅជិតកងពលតូចលេខ៧(ង៧០) ក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័រ ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3E-1563 បើកបរក្នុងទិសដៅពីត្បូងទៅជើង ជារថយន្តរបស់ក្រុមហ៊ុន ហាយ ម៉ៅហួរ។រីឯរថយន្តមួយគ្រឿងទៀត បើកបរក្នុងទិសដៅ បញ្ច្រាសគ្នាពីជើងទៅត្បូង ម៉ាកវីស្តូពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2R-2208 ជិះគ្នា៣នាក់សុទ្ធតែជនជាតិចិន។ លុះមកដល់កន្លែងកើតហេតុ រថយន្តម៉ាកវីស្តូ បានរេចង្កូតបុករថយន្តកុងតឺន័រពេញទំហឹង បណ្ដាលឲ្យបែកកញ្ចក់មុខ ខ្ទេចផ្នែកខាងមុខនៃរថយន្ត ហៀរប្រេង ហើយរងរបួសធ្ងន់ ២នាក់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ លោកសង្ឃផងដែរ។
ក្រោយពេលកើតហេតុ តៃកុងរថយន្តកុងតឺន័របានរត់ចុះគេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្ត ដើម្បីឲ្យជំនាញចរាចរណ៍ជើងគោកធ្វើការវាស់វែង រង់ចាំតំណាងភាគីទាំងសងខាងមកដោះស្រាយជាក្រោយ៕៩៨