កម្លាំង​នគរបាលប៉ុស្តិ៍ចោមចៅ៣ដាក់គោលដៅអនុវត្តន៍ច្បាប់ផ្លូវគោកចាប់ឃាត់ជនសង្ស័យម្នាក់និងថ្នាំញៀន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ធ្វើការឃាត់ខ្លួនចំណែកម្នាក់ទៀតគេចខ្លួនបាត់ខណះជិះម៉ូតូអត់មួយកញ្ចក់ឆ្លងកាត់គោលដៅសមត្ថកិច្ចអនុវត្តន៍ ច្បាប់ចរាចរណ៍ដោយមានថ្នាំញៀនជាប់ខ្លួន។​ហេតុការណ៍​នេះបានធ្វើឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនិងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ នៅចំណុចមុខសាលាសង្កាត់ចោមចៅ៣ ស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទី១ឈ្មោះមាជ រ៉េត ភេទប្រុសអាយុ២១ ឆ្នាំមុខរបរមិនពិតប្រកដ ស្នាក់នៅភូមិកន្ទោក ត្បូង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ទី២ឈ្មោះ ឃីន ភេទប្រុសអាយុជាង២០ឆ្នាំ មុខរបរមិនពិតប្រកដ ស្នាក់ជាមួយគ្នា គេចខ្លួនបាត់។

តាម​ប្រសាសន៍​របស់​លោកថេង កុសល នាយប៉ុស្តិ៍នគរបាលចោមចៅ៣បានអោយដឹងថា មុនធ្វើការឃាត់ខ្លួនជនសៃង្ស័យ លោកបានដឹកនាំកម្លាំងបានដាក់គោលដៅអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកនៅលើកំណាត់ផ្លួវជាតិលេខ៤ មុខសាលាសង្កាត់ចោមចៅ៣ ស្រាប់តែឃើញជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1F 3564 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតដោយម៉ូតូមិនមានបំពាក់មួកនិងកញ្ចក់​ ខណៈ​មកដល់ចំណុចគោលដៅសមត្ថកិច្ចទើបហៅសួនាំធ្វើការឆែកឆេរកឃើញថ្នាំញៀនក្រាមសថ្លាមួយកញ្ចប់ដែលជនសង្ស័យដាក់នៅក្នុងមួយកាស់​ ភ្លាមៗនោះទើបធ្វើការឃាត់ខ្លួន​បាន​ម្នាក់​ចំណែក​ឯ​ម្នាក់ទៀតគេចខ្លួនបាត់។

ក្រោយឃាត់ខ្លួនជនសង្ស័យបានសារភាពថា ថ្នាំញៀននោះពិតជារបស់ខ្លួនពិតប្រដកមែនដែលខ្លួនទើបនិងទិញក្នុងតម្លៃ៥ម៉ឺនរៀល បំណងយកទៅប្រើប្រាស់។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាក់ការបន្ត៕​៩៨

Leave a Reply

Your email address will not be published. Required fields are marked *