

ខេត្តកណ្តាល៖មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបណ្ដាលឲ្យមនុស្សប្រុសស្រីរងរបួសធ្ងន់៥នាក់ ខណៈដែលម៉ូតូនឹងម៉ូតូបុកគ្នាពេញទំហឹង។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៦វេលាម៉ោង០០និង៣០នាទីយប់ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ទល់មុខសាលាប៊ែលធីអន្តរជាតិក្នុងភូមិព្រែកឬស្សីសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ឈ្មោះ ឆឹង សុខុម ភេទប្រុសអាយុ៤៣ឆ្នាំស្នាក់នៅភូមិព្រែកសំរោង១សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ជិះម៉ូតូមួយគ្រឿងម៉ាក CITY100 កូរ៉េ ពណ៌ប្រផេះពាក់ផ្លាកលេខ កណ្តាល1H.6760និងអ្នករួមដំណើរជាមួយ២នាក់ទៀត៖ទី១.ឈ្មោះ ហូ សារ៉េត ភេទស្រី អាយុ៣៤ឆ្នាំភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាងនឹងទី២.ឈ្មោះ សុខ គីមហៀង ភេទស្រីអាយុ៣៦ឆ្នាំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ក្នុងទិសដៅពីត្បូងមកជើងក៏ជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាកHONDA DREAM 125 ពណ៌ខ្មៅពាក់ផ្លាកលេខកណ្តាល1O.2388ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង(បញ្ច្រាសទិសគ្នា)អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញណ
ភេទប្រុសនិងមានអ្នករួមដំណើរជាមួយឈ្មោះ អុល អឿន ភេទប្រុសអាយុ៣៤ឆ្មាំ នៅភូមិព្រែកតាព្រីង ឃុំសិត្បូស្រុកស្អាងបណ្ដាលអោយរងរបួសធ្ងន់ទាំងសងខាង។
ក្រោយពីកើតហេតុគេឃើញសមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុដើម្បីធ្វើចរាចរណ៍និងទំនាក់ទំនងហៅរថយន្តសង្គ្រោះរបស់អធិការក្រុងតាខ្មៅមកដឹកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជំនះ។ ចំណែកឯម៉ូតូជនរងគ្រោះនឹងម៉ូតូបង្កហេតុត្រូវនគរបាលក្រុងតាខ្មៅយកមករក្សាទុករងចាំការដោះស្រាយនូវពេលក្រោយ៕សារ៉េត