ដែកលើថ្នល់ដែក ត្រូវរទេះភ្លើងកិនដាច់ជាពីរកំណាត់

ខេត្តកំពត: ស្ត្រីវ័យចំណាស់ម្នាក់ដែលគេដឹងថា ជាមនុស្សមានសតិមិនគ្រប់ ត្រូវរថភ្លើងធ្វើដំណើរពីភ្នំពេញ ទៅក្រុងព្រះសីហនុ កិនដាច់ខ្លួនជាពីរកំណាត់ ស្លាប់យ៉ាងរន្ធត់ បន្ទាប់ពីស្រី្តរូបនេះ ចេញពីផ្ទះ ទៅដេកលើផ្លូវរថភ្លើង ដោយមិនឲ្យគ្រួសារដឹង ។

ឧប្បត្តិហេតុនេះកើតឡើងកាលវេលាម៉ោង ១ រំលងអធ្រាត្រ ឈានចូលថ្ងៃ អង្គារ ៤ កើតខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងែទី២០ ខែមីនា ឆ្នាំ ២០១៨ នៅភូមិត្រពាំងព្រីងខាងត្បូង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ។

តាមសមត្ថកិច្ចនគរបាលស្រុកទឹកឈូ បានឲ្យដឹងថាជនរងគ្រោះ ឈ្មោះ ឈិត ផេង ភេទ ស្រី អាយុ៧៨ ឆ្នាំ  រស់នៅភូមិឃុំកើតហេតុខាងលើជនរងគ្រោះជាមនុស្សមានសតិមិនគ្រប់ ។

ក្រុមគ្រួសារសពបានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុជនរងគ្រោះមិនដឹងលួចចេញពីផ្ទះទៅ សម្ងំដេកលើថ្នល់រទេះភ្លើងតាំងពីម៉ោងប៉ុន្មាននោះទេ ។ លុះបាត់ពីផ្ទះមិនឃើញដេកនៅគ្រែដូចថ្ងៃធម្មតា ក៏នាំគ្នាដើររក ស្រាប់តែប្ទះឃើញដេកស្លាប់លើថ្នល់រទេះភ្លើង ដោយរថភ្លើងកិនដាច់ខ្លួនជាពីរ គួរឲ្យអាណោចអាធ័មបំផុត ។ ការស្លាប់របស់ស្រ្តីរូបនេះ ត្រូវបានគេដឹងថា គឺរទេះភ្លើង ធ្វើ ដំណើរពីភ្នំពេញ ទៅ ក្រុងព្រះសីហនុ កិន តែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលជំនាញស្រុកទឹកឈូ បានទៅដល់កន្លែងកើតហេតុ ធ្វើកោសល្យវិច័យដោយសន្និដ្ឋានថា ជនរងគ្រោះពិតចាស្លាប់ដោយរថភ្លើងកិនស្លាប់ប្រាកដមែន ទើបប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *