សន្តិសុខ​ប្រូតិច​(PK)ម្នាក់​យាម​នៅ​មុខ​ធនាគារ​មេ​ឃប៊ែងគាំង​បេះដូង​ស្លាប់​

 

ភ្នំពេញ​ ៖​ សាកសព​បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​លើ​ប៉ៅអ៊ី​មុខ​ធនាគារ​មេ​ឃប៊ែងបង្ក​អោយ​មាន​ការ​ភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ​ចោម​រោម​មើល​។ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅថ្ងៃទី ១២​ខែ​ធ្នូ​ឆ្នាំ​២០១៦ ម៉ោង ២៣:៤៥នាទី​យប់​ ស្ថិត​នៅ​មុខធនាគារ មេឃប៊ែង ទីតាំងលេខ ៣២៣-៣២៥ ផ្លូវ ២៧៤ ភូមិ ០៧ សង្កាត់ វាលវង់ ខណ្ឌ ៧ មករា។
សាកសពជន​រងគ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ សុខ ទូច ភេទ ប្រុស អាយុ ៥៣ ឆ្នាំ មុខរបរ សន្តិសុខប្រូតិច ( PK) ទីលំនៅភូមិជាលាឃុំជាលាស្រុកបាឆាយ ខេត្ត កំពង់ចាម ។
​តាមការសន្តិដ្ឋានរបស់ លោកឧកញ៉ា វេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យ និងការិយាល័យនគរបាលបច្ចេកទេស វិទ្យាសាស្រ្តរាជធានីភ្នំពេញបានអោយដឹងថា សាកសពជន​រងគ្រោះ​ពិត​ជា​ស្លាប់ដោយសារ​គាំងបេះដូងមែន​ ។
​បច្ចុប្បន្ននេះ​សាកសពជន​រងគ្រោះ​ត្រូវ​បាន​កម្លាំង​នគរបាល​មូលដ្ឋាន​ប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យប្រពៃណីនៅស្រុកកំណើត​ខេត្តកំពង់ចាម៕​សារ៉េត​

 

Leave a Reply

Your email address will not be published. Required fields are marked *