ងងុយ​ដេក​មួយ​ភាំង​បុក​បង្គោល​ភ្លើង​ រួច​រត់​គេច​ខ្លួន​បាត់​ស្រមោល

ភ្នំពេញ ៖ បើករថយន្ត​កុងតឺន័រ​ម្នាក់​សង្ស័យ​​ស្រវឹងស្រា​ទើបបើក​ឡើង​លើ​ខឿន​បុក​បង្គោល​ភ្លើង​ដួល​បាក់​មួយ​ដើម តៃកុង​រត់គេច​ខ្លួន​បាត់។ហេតុការណ៍ខាងលើ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១១និង១០នាទី​យប់ ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវ​ទំនប់​កប់​ស្រូវ ទល់មុខ​ផែស្ងួត​តែង​ឡាយ ស្ថិត​នៅ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​កុងតឺន័រ មាន​តែ​ក្បាល​មិន​មាន​ទូ ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ3A-2695 ជា​រថយន្ត​របស់​ផែស្ងួត​អូ​លែរ ដែល​មាន​ផែ​នៅ​ម្តុំ​ក្រោយ​វត្ត​ជម្ពូ​វ័ន បាន​បើក​តាម​បណ្ដោយ​ផ្លូវ​ទំនប់​កប់​ស្រូវ ដោយបើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ រថយន្ត​កុងតឺន័រ​ខាងលើ បាន​រេ​ចង្កូត​ទៅ​ផ្នែក​ខាងឆ្វេង​បាន​ឡើង​លើ​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ បន្ទាប់​មក​បាន​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ បណ្ដាល​ឲ្យ​ដួល​បាក់​កាត់ទទឹង​ផ្លូវ បណ្ដាល​ឲ្យ​ងងឹត​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ពិបាកក្នុងកាធ្វើ​ដំណើរ​តាម​ដងផ្លូវជា​ច្រើន​នាក់​ភ្លាម​ៗ​ផង​ដែរ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​ខាងលើ ភ្លាម​ៗ​បាន​ចុះ​ពីលើ​រថយន្ត​ហើយ​រត់គេច​ខ្លួន​បាត់​ប្រ​មោ​ល​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​មក​អន្តរាគមន៍​ភ្លាម​ៗ ហើយ​បាន​ទាក់ទង​ជំនាញ​ចរាចរណ៍​ផ្លូវ​គោ​គ​រាជធានី​ភ្នំពេញ យក​ទៅ​រក្សា​ទុក​រង​ចាំ​ការ​ដោះស្រាយ​នៅពេលក្រោយ ៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *