រថយន្ដកាមរីបាឡែនមួយគ្រឿងកំពុងបើកបរតាមដងផ្លូវត្រូវបុរសវិកលចរិកម្នាក់រត់ចូលបណ្តាលឲ្យរងេបួសធ្ងន់

ភ្នំពេញ៖រថយន្តកាមរីបាឡែនមួយគ្រឿងខណះពេលដែលកំពុងបើកបរបោះពួយក្នុងល្បឿនលឿនស្របពេលនោះមានបុរសវិកលចរិកម្នាក់រត់ចូលបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរនិងត្រូវបានរថយន្តសង្គ្រោះអង្គភាព៧១១ដឹកយកទៅកាន់មន្ទីរពេទ្យភ្លាមៗចំណែករថយន្តរងការខូចខាតបែកកញ្ចក់មុខនិងត្រូវបាននគរបាលឃាត់នាំយកទៅរក្សាទុករង់ចាំចាត់ការតាមច្បាប់។ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខផ្សារជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តបង្កម៉ាកកាមរីឆ្លាមពណ៏ស ពាក់ស្លាកលេខភ្នំពេញ2Y-2500បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន។បន្ទាប់មកបានជែងរថយន្ត១គ្រឿងផ្សេងទៀតនៅខាងមុខរួចហើយដោយបាំងរងយន្តខាងមុខនោះមើលមិនឃើញ បុរសម្នាក់ដែលជាជនវិកលចរិកកំពុងរត់កាត់ឆ្លងផ្លូវក៏ជ្រុលបុកពេញទំហឹង បណ្ដាលឲ្យមានគ្រោះថ្នាក់រងរបួសធ្ងន់ធ្ងរសន្លប់ស្ដូកស្ដឹងតែម្ដង។

ក្រោយពេលកើតហេតុរថយន្តបានបែកកញ្ចក់មុចខនិងត្រូវបាននគរបាលឃាត់នាំយកទៅរក្សាទុករង់ចាំការដោះស្រាយ ចំណែកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះអង្គភាព៧១១នាំយកទៅសង្គ្រោះភ្លាមៗដែរ៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *