សាកសព​បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្ដែត​ទឹក​ទន្លេ​មេគង្គ​

 
ភ្នំពេញ​៖​សាកសព​បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ស្លាប់​អណ្ដែត​ទឹក​ទន្លេ​មេគង្គ​ហើម​ស្អុយ​រលួយ​បង្ក​អោយ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​និង​អ្នក​ធ្វើ​ដំណើរ​ចោម​រោម​មើល​ពាសពេញ​កន្លែង​កើត​ហេតុ​។​ហេតុការណ៍​នេះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កាល​ពី​វេលា​ម៉ោង១៥:០០នាទី​រសៀល​ថ្ងៃទី១២ខែ​ធ្នូ​ឆ្នាំ​២០១៦​ស្ថិត​នៅក្នុងទន្លេមេគង្គចុងកោះខៀវ ភូមិជ្រោយអំពិល
សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើតហេតុមានជនជាតិចាមជាអ្នកនេសាទបើកទូកឃើញសពនិងកាបូបដៃមានសំគាល់ខ្លួនជាជនជាតិកូរ៉េ។​បន្ទាប់​មក​ក៏​រត់​ទៅប្រាប់ទូតរបស់​ប្រទេស​កូរ៉េ​ ​រួច​ស្ថាន​ទូត​មកទូតជូនដំណឹងមកការិយាល័យបច្ចេកទេសសហការណ៍ជាមួយនគរបាលខណ្ឌដំណើការពិនិត្យ។
សាកសពមិនត្រូវ​បាន​គេ​ស្គាល់ឈ្មោះនោះ​ទេ​ ភេទប្រុស​មាន​សភាព​ហើមស្អុយរលួយ។
តាម​ប្រភព​ព័ត៌មាន​ពី​តំណាង​អោយ​ស្ថាន​ទូត​កូរ៉េ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ សាក​សព​នេះ​ពុំ​មែន​ជា​ជន​ជាតិ​កូរ៉េ​ដែល​បាត់​ខ្លួន​នោះ​ទេ​។
តាម​ប្រភព​ព័ត៌មាន​ពី​នគរ​បាល​ជំនាញ​និងក្រុមគ្រូពេទ្យ​នៃ​ស្នង​ការ​រាជ​ធានី​ភ្នំពេញ​បាន​អោយ​ដឹង​ថា​ សាក​សព​ជន​រងគ្រោះ​មិន​ស្លាប់​ដោយសារ​ឃាត​កម្ម​ណាមួយ​ឡើយ​គឺ​ស្លាប់​ដោយ​សារ​លង់​ទឹក​តែ​ប៉ុណ្ណោះ​។
បច្ចុប្បន្ននេះ​សាកសពជន​រងគ្រោះ​ត្រូវ​បាន​កម្លាំង​នគរបាល​មូលដ្ឋាន​យក​ទៅ​តំកល់​នៅ​វត្ត​រង​ចាំ​សាច់ញាតិ​របស់​ជនរងគ្រោះ​មក​ទទួល​ទៅ​ធ្វើ​បុណ្យ​៕​សារ៉េត​

 

Leave a Reply

Your email address will not be published. Required fields are marked *