រន្ះបាញ់ផ្តាច់ជីវិតឪពុកនិងកូន

ខេត្តកោះកុង: ខណៈមេឃមានភ្លៀងធ្លាក់លាយឡំខ្យល់កន្រ្តាក់ខ្លាំងផងនោះ បង្កើតជារន្ទះ​បាញ់ផ្អើលភូមិ ជាហេតុបណ្តាលឲ្យមនុស្សពីរនាក់ ឪពុកកូនស្លាប់យ៉ាងអាណោចអាធ័មភ្លាមៗ នៅកន្លែងកើតហេតុ ។

ហេតុការណ៍រន្ទះបាញ់ស្លាប់មនុស្សពីរនាក់នេះកើតឡើង កាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃ ពុធ ៥ កើត ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹង ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចឡដើមម្កាក់ ភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុក- ខេត្តកោះកុង។

នគរបាលរដ្ឋបាល ប៉ុស្តិ៍ កោះកាពិ បានឲ្យដឹងថាជនរងគ្រោះដែលស្លាប់ដោយរន្ទះបាញ់ទាំង២នាក់ឪពុកនិងកូននេះ ទី១ឈ្មោះ ទួន ភាព អាយុ៤៦ឆ្នាំ ត្រូវជាឪពុក និងកូនឈ្មោះ ទួន សុភ័ណ្ឌ ភេទប្រុស អាយុ១៦ឆ្នាំ ត្រូវជាកូន រស់នៅកន្លែងកើតហេតុខាងលើ ។ ជនរងគ្រោះទាំងពីរនាក់ត្រូវរន្ទះបាញ់ស្លាប់ នៅពេលកំពុងធ្វើការនៅក្រោយផ្ទះ គ្រាដែលមានភ្លៀងធ្លាក់លាយឡំខ្យល់កន្រ្តាក់ខ្លាំងក្នុងភូមិ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យដល់ កន្លែងកើតហេតុឃើញថាជនរងគ្រោះទាំង២នាក់ឪពុកកូន ពិតជាបានស្លាប់ដោយសារករណីរន្ទះបាញ់ប្រាកដមែន ក៏បានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕សំបូរ

 

Leave a Reply

Your email address will not be published. Required fields are marked *