ដំណាក់ចុងក្រោយស្រ្តីដែលជាប្រពន្ធទ្រាំលែងបានទើបសម្រេចចិត្តប្តឹង

ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ព្រមទាំងកូនតូចៗបានសម្រេចចិត្តរត់​មកប្ដឹង​សមត្ថកិច្ច ខណៈដែល​ពពោះ​៨​ខែ​ទៅហើយ ត្រូវបាន​ប្តី​វាយ​ធ្វើ​ទារុណកម្ម​រាងកាយ ចាប់បង្ខំ​រួមភេទ បើ​មិន​ឲ្យ​គឺវាយ​និងច្របាច់ក ថែមទាំងសំពង​នឹង​ស្បែកជើង​ក៏មាន។ហេតុការនេះភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៧​និង​នឹង២០​នាទី​ព្រឹក​ថ្ងៃទី​២២ ខែ​មិនា ឆ្នាំ​២០១៨ ស្ថិតនៅក្នុង​ភូមិ​ព្រៃទា​១ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ស្ត្រី​ដែលជាជនរងគ្រោះ​ខាងលើ ឈ្មោះ មឿ​ន សុ​ភ័​ណ្ឌ អាយុ​៣៣​ឆ្នាំ មុខរបរ ដើរ​បេះ​បន្លែ​លក់ មាន​ស្រុកកំណើត ភូមិ​២ ឃុំ​ចំការអណ្តូង ស្រុក​ចំការលើ ខេត្តកំពង់ចាម​។ចំណែកលោកប្ដី​​នោះមាន ឈ្មោះ កង សំអាត អាយុ​៣៥​ឆ្នាំ មុខរបរ កម្មករសំណង់​។​

​តាម​សម្ដី​ស្ត្រី​ជា​ប្រពន្ធ​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹងថា ពួកគាត់​បាន​រៀបការ​ជាមួយគ្នា មាន​ទទួលស្គាល់​ពី​ចាស់ទុំ​សងខាង​ត្រឹមត្រូវ អស់​រយៈពេល​ជិត​១០​ឆ្នាំ​មកហើយ រហូតមកដល់​ពេលនេះ មានកូន​២​នាក់ ប្រុស​ម្នាក់ ស្រី​ម្នាក់ និង​កំពុងមាន​ផ្ទៃពោះ​៨​ខែ​ជិត​នឹង​កើត​ទៅហើយ​។ ប្តី​របស់គាត់​ផឹកស៊ី ជក់​គ្រឿងញៀន​ជាប្រចាំ ញឹកញាប់​ពេក​ទៅហើយ​ដែល​ប្តី​តែងតែ​ប្រើ​អំពើហិង្សា ទាំង​រាងកាយ ទាំង​ផ្លូវចិត្ត ក្រោយពី​ប្តី​វិល​មកពី​ជក់​ថ្នាំ ផឹកស៊ី​វិញ ដោយ​បង្ខំ​រួមភេទ​ទៅតាម​ចំណង់​របស់លោក​ប្ដី ទោះជា​ដឹងថា​ខ្លួន​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ទៅហើយក៏ដោយ​។​

តាម​ប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​ចុះទៅ​ត្រួតពិនិត្យ ក្នុងផ្ទះ​នោះគឺបានរកឃើញ​សម្ភារៈ​ដែលសម្រាប់​ជក់​គ្រឿងញៀនដែល​ជន​ខាងលើ​លាក់ទុក​នៅក្នុង​ផ្ទះ​។

​ស្ដ្រី​ដែលជា​ប្រពន្ធ​បាន​បញ្ជាក់ថា ស្រី​ណា​ទ្រាំ​បាន​បើ​ប្តី​ប្រើ​អំពើហិង្សា ចាប់បង្ខំ​ដើម្បី​រួមភេទ ទោះជា​ខ្លួន​មាន​សុខភាព​មិនល្អ និង​កំពុងមាន​ផ្ទៃពោះ​ជិត​នឹង​កើត​ទៅហើយ​យ៉ាងនេះ ទើប​ទ្រាំលែងបានសម្រេចចិត្តរត់ទៅ ប្តឹង​កម្លាំង​នគរ​បាល​ឲ្យចាត់ការ​ទៅតាម​ផ្លូវច្បាប់​តែម្តង៕​៩៨

Leave a Reply

Your email address will not be published. Required fields are marked *