ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីគាស់ផ្ទះប្រជាពលរដ្ឋបានសម្រេច

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពគាស់បន្ទប់ជួលកម្មការិនីរោងចក្របានសម្រេច៣បន្ទប់លួចបានហើយទៅបន្តទៅគាស់បន្ទប់ជួលទី៤ស្រាប់ម្ចាស់ផ្ទះមកទាន់ចាប់វាយទ្រមខ្លួនទើបប្រគល់អោយសមត្ថកិច្ច។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅបន្ទប់ជួលព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ អូន តារា ភេទប្រុសអាយុ២៩ ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រកដ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ។

តាមប្រភពពត័មានពីសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានមកអង្គុយលេងនៅតូបកាហ្វេរ ខណះកំពុងអង្គុយលេងគាត់ក៏បានឆែកកាមេរ៉ាសុវត្តិភាពមើលក្នុងបរិវេនផ្ទះជួលស្រាប់តែឃើញជនសង្ស័យកំពុងធ្វើសកម្មភាពគាស់បន្ទប់កម្មការិនីរោងចក្រ ភ្លាមនោះរូបគាត់បានស្រែកថាចោរៗទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរព័ទ្ធចាប់វាយទ្រមខ្លួនទើបប្រគល់អោយសមត្ថកិច្ច។

ក្រោយពេលកើតហេតុជនសង្ស័យបានសមត្ថកិច្ចនាំខ្លួនយកទៅប៉ុស្តិ៍នគរបាលចោមចៅ៣ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទ័ណ្ឌដើម្បីចាត់កាបន្ត៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *