នារីម្នាក់ត្រូវជនមិនស្គាល់មុខទំលាក់យោងយកកងដៃក្រវិលនិងទូរស័ព្ទដៃហើយគេចខ្លួនបាត់

ភ្នំពេញ៖ការទំយោងរបស់ជនខិលខូចនៅតែមានកើតឡើងជាបន្តបន្ទាប់កើតមានឡើងទៅលើជនស្លូតត្រង់ដែលបន្លំយករបស់ក្លែងក្លាយមកផ្តូយករបស់ពិតពីជនរងគ្រោះហើយពួកគេគេចខ្លួនដោយសុវត្ថិភាពនេះមិនមែនជារឿងថ្មីទេដែលបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ត្រូវតែប្រុងប្រយ័ត្ន។ជាក់ស្តែងនៅថ្ងៃទី២២ ខែ មីនា ឆ្នាំ ២០១៨ វេលាម៉ោង១១និង៣៥នាទីព្រឹកនៅចំណុចផ្លូវភ្នំពេញហាណូយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មាននារីម្នាក់បានចាញ់បោកក្រុមជនខិលខូចក្នុងអំពើទំលាក់យោងខាងលើនេះដោយនាងបានដោះកងដៃប្លាកទីន១វង់មានតំលៃ៧៣ដុល្លារ៍​ក្រវិលមាស១គួ មានទំងន់៥ហ៊ុន និងទូរស័ព្ទដៃ១គ្រឿងហើយក្រុមនោះបាននាំគ្នាគេចខ្លួនដោយសុវត្ថិភាពចំណែកជនរងគ្រោះបានត្រឹមតែកាន់ខែ្សកកាឡៃ១ខ្សែយកមកប្តឹងសមត្ថកិច្ចទាំងទឹកភ្នែកនិងឲ្យជួយអន្តរាគមន៍តែប៉ុន្នោះ។

នារីដែលជាជនរងគ្រោះខាងលើមានឈ្មោះ ម៉េត សំអូន អាយុ១៨ឆ្នាំមុខរបរកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខនិងមានស្រុកកំណើតភូមិម្រាលត្នោត ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

តាមប្រភពពីនាីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបនាងបានចេញពីធ្វើការរោងចក្រក្នុងបំណងទៅបន្ទប់ជួលពេលកំពង់ដើរតាមផ្លូវស្រាប់តែលេចមុខមនុស្ស២នាក់ដើរមករកនាងហើយបានធ្វើជារើសបានការបូបលុយហើយបានហៅនារីរងគ្រោះមកជួយមើលឃើញមានខ្សែក១ខ្សែដោយពួកគេប្រាប់នាងថាកុំឲ្យមាត់ពួកយើងចែកគ្នា។នាងបន្តទៀតថាពេលនោះពួកជនសង្ស័យក៍នាងដោះ កងដៃ ក្រវិ និងទូរស័ព្ទដៃទៅពួកគេដោយប្រាប់នាងថាចាំយកខ្សែកនោះទៅលក់ចែកគ្នាដោយឲ្យនារីរងគ្រោះចាំនៅចំណុចកើតហេតុសិនហើយពួកគេបាននាំគ្នាជិះម៉ូតូឌុបគេចខ្លួនបាត់តែម្តង។ក្រោយមកទើបនាងយកខ្សែករបស់ក្រុមជនសង្ស័យមកមើលទើបដឹងថាជាខ្សែកកាឡៃទើបមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទឹកថ្លាឲ្យជួយអន្តរាគមន៍៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *