ឃាត់ខ្លួនជនជាតិអង់គ្លេសជាជនអនាថាគ្មានលិខិតឆ្លងដែន និងស្នាក់នៅតាមផ្លូវសាធារណៈ

ភ្នំពេញ ៖ កម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ១០និង៣០នាទី ព្រឹកបានស្រាវជ្រាវដឹងថា មានជនបរទេស ម្នាក់ ឈ្មោះ ANTHONY MOORHOUSE ភេទប្រុស អាយុ៥៤ ឆ្នាំ( កើតថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៦៤ ) ជាជនជាតិអង់គ្លេស គ្មានលិខិតឆ្លងដែន និងការស្នាក់នៅមិនពិតប្រាកដ ក៏បានឃាត់ខ្លួន ។

មន្រ្តីនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា បុរសជនជាតិអង់គ្លេសរូបនេះ ត្រូវបាននាំមកស្នាក់ការការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី ស្ថិតនៅ ផ្ទះលេខ៣ ផ្លូវលេខ១៥៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ដើម្បីសួរនាំរួចបញ្ជូនខ្លួនទៅអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ព្រោះគេគ្មានការងារធ្វើ គ្មានលុយ ចាយនិងដើរដេកតាមផ្លូវសាធរណៈ និងគ្មានកន្លែងស្នាក់នៅរបៀបជាជនអនាថា ។បន្ទាប់មក​កម្លាំងការិយាល័យដែលចុះប្រតិបត្តិការបានបញ្ជូនជននេះ ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់ ៕អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *