ស្រី​ស្អាត​២នាក់​បើក​រថយន្ដតូយ៉ូតាព្រូសបុករបាំងថ្មពុះចែកទ្រូហផ្លូវខូចខាតទៅមុខលែងរួច

ភ្នំពេញ៖ នារីរូបស្រស់ពីរនាក់បើករថយន្ដសេរីទំនើបម៉ាកតូយ៉ូតាព្រូសជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្ដាលអោយរថយន្ដរងការខូចខាតផ្នែកខាងមុខបន្តតំណើរទៅមុខលែងរួចចំណែករបាំហថ្មខូចខាតបន្តិចបន្ទួច តែសំណាងល្អមិនបណ្ដាលអោយអ្នកជិះក្នុងរថយន្ដរងរបួសនោះទេ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោយ២២និង២០នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ២១៥កែងផ្លូវលេខ១៣៨ ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

​តាម​ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដតូយ៉ូតាព្រូសមួយគ្រឿងពណ៍ស ពាក់ស្លាកលេខភ្នំពេញ2AO-1516 ជិះដោយនារីរូបស្រស់ពីរនាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៥ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនពេលមកដល់ចំណុចកើតហេតុក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលអោយរថយន្ដខូចខាតផ្នែកខាងមុខបន្តដំណើរទៅមុខលែងរួចនិងខូចខាតរបាំងថ្មបន្តិចបន្ទួច តែមិនបណ្ដោយអោយអ្នកជិះក្នុងរថយន្ដរងរបួសនោះទេ។

ក្រោយពីកើតហេតុកំលាំងសមត្ថកិច្ចមូលដ្ឋានសហការណ៍ជាមួយកំលាំងជំនាញចុះធ្វើការវាស់វែងស្ទួចយករងយន្ដបង្កទៅរក្សាទុកនៅការិយ៉ាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕សារ៉េត​

Leave a Reply

Your email address will not be published. Required fields are marked *