បង្ក្រាបល្បែងអាប៉ោង​ ចាប់យកវត្ថុតាងមួយចំនួន​ អ្នកលេងរត់គេចបាត់

ខេត្ត​កំពង់ចាម​ ៖​ ពិតណាស់ល្បែងស៊ីសងងាយនាំមកនូវអំពើ​ហិង្សា​ លួចឆក់ប្លន់ ធ្វើឲ្យប៉ះ​ពាល់​ដល់សន្តិសុខសង្គមយ៉ាងខ្លាំង ។​ ដើម្បីអនុវត្តស្របតាមគោលនយោបាយ​ភូមិឃុំមាន​សុវត្ថិភាពកម្លាំងអធិការដ្ឋាននគរបាលស្រុកបាធាយបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំបូរ​បានចុះបង្ក្រាបកន្លែងលេងល្បែងស៊ីសង(អាប៉ោង)មួយកន្លែង ដោយរឹបអូសបានតែវត្ថុតាង ​ឯមនុស្សអ្នកញៀនល្បែងរត់បាត់អស់ ។

នគរបាល​ស្រុកបាធាយបានឲ្យដឹងថា​ កិច្ចសហការ​បង្ក្រាបល្បែងអាប៉ោងនេះ​ ធ្វើឡើងកាលពីវេលាម៉ោង២និង២៥នាទី​ រសៀលថ្ងៃ សុក្រ ៧ កើត ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃ​ទី​២៣​ ខែមីនា​ ឆ្នាំ​២០១៨​ នៅចំណុចផ្ទះឈ្មោះ ប្រុស ក្នុងភូមិចុងឃុំសំបូរស្រុកបាធាយខេត្តកំពង់ចាម​ ជាអ្នកបើកល្បែង ។ សមត្ថកិច្ចបានឲ្យដឹងបន្តទៀតថា​ ជាលទ្ធផល​កម្លាំងសមត្ថកិច្ចចាប់យក​ចានអាប៉ោង១​ ហាន់តោ១ និងម៉ូតូ២គ្រឿង ម៉ាកហុងដាC12​5 មួយគ្រឿង​ ពាក់ស្លាកលេខភ្នំពេញ1CJ2358​ ពណ៌ខ្មៅ និងហុងដាវ៉េវអាល់ហ្វា១គ្រឿង​ ពណ៌ខ្មៅ​ គ្មានស្លាកលេខ។​ ចំណែក​ ម្ចាស់ផ្ទះនិងអ្នកលេងរត់គេចខ្លួនអស់។ បច្ចុប្បន្ន​ វត្ថុតាងទាំងអស់នេះបាយកមករក្សា​ទុកនៅអធិការដ្ឋាននគរបាលស្រុកបាធាយ​ ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *