បង្ក្រាបទីតាំងបញ្ជល់មាន់ដូចវែកចក

ខេត្ត​កំពង់ចាម​ ៖​ ទីតាំង​បញ្ជល់មាន់ភ្នាល់ដាក់លុយលួចលាក់​ ដែលឧស្សាហ៍បើកលេងមួយកន្លែងត្រូវបានកម្លាំងអធិកា​រដ្ឋាននគរបាលក្រុងកំពង់ចាម​ សហការជាមួុយកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលខេត្តធ្វើការបង្ក្រាប​ បន្តាប់ពីប្រជាពលរដ្ឋរាយ​ ការណ៍ពីទីតាំង​ខាងលើនេះ​ ។ សមត្ថកិច្ចបានអោយដឹងថា​ ទីតាំង​នេះស្ថិតនៅចំណុចក្នុងភូមិកំពង់រលីងសង្កាត់សំបួុរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ហើយត្រូវបានបង្ក្រាបកាលពី​វេលា​​ម៉ោង​១​ និង​៣០​នាទី​ ថ្ងៃទី២៣​ ខែមីនា​ ឆ្នាំ​២០១៨​ តាមបទបញ្ជាណែនាំពីលោកស្នងការខេត្ត​ ។ ជាលទ្ធផលបានដកហូតវត្ថុតាងរួុមមាន :តុដែក១​ កៅអីជ័រតូចធំចំនួុន៣០​ ,ហាន់តោអាប៉ោង១ផ្ទាំង ,ស៊ុំដាក់មាន់ចំនួុន១១​ ,កំរាលដាក់ចំនួុន៣​។ ចំណែកអ្នកលេងបានរត់បាត់អស់​ ​។ ដោយឡែកវត្ថុតាងមួយចំនួនដែលចាប់យកបានដុត​បំផ្លាញ​ចោលនៅនឹងកន្លែង​ និងមួយចំនួន​ទៀតយកមក​ រក្សាទុកនៅអធិការក្រុងកំពង់ចាម។ សមត្ថកិច្ចបានបញ្ជាក់ថា​ កន្លែងខាងលើនេះឧស្សាហ៍លួុចលេងល្បែងបញ្ជាក់មាន់ណាស់​ ហើយក៏​បង្ក្រាប​ ញឹកញាប់​ដែរ​ ៕​ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *