ភ្នំពេញ៖ប្រធានផ្សារទាំងអស់ក្នុងរាជធានី ភ្នពេញត្រូវបានកោះប្រជុំនៅព្រឹកថ្ងៃទី១៣ ខែធ្នូ ដើម្បីផ្សព្វផ្សាយបន្ថែមសារាចររបស់រាជរដ្ឋាភិបាល ស្តីពីការលុបការបង់ថ្លៃចំពោះ ប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើរ ល្អី។
កិច្ចប្រជុំដឹកនាំដោយលោក មាន ចាន់យ៉ាដា អភិបាលរង រាជធានីភ្នំពេញដោយ មានការចូលរួមពីប្រធាននិងតំណាងប្រធានផ្សារទូទាំង រាជធានីប្រមាណជាង៥០នាក់ប្រយោជន៍មានវិថានការណ៍លុបការបង់ថ្លៃចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ជ្រែង កញ្ជើ ល្អី ដើម្បីជួយសំរួលដល់ជីវភាពប្រចាំថ្ងៃ ក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រ តាមការណែនាំរបស់រាជរដ្ឋាភិបាល ៕អូន ធួក
