ធ្លាយ​បំពុង​ឧស្ម័ន​អាម៉ូញាក់ នៅ​សិប្បកម្ម​ផលិត​ទឹកកក ក្លិន​ស្អុយ​ពេញ​ភូមិ​ស្ទើ​ទ្រាំ​មិ​ន​​បាន

ភ្នំពេញ៖ ប្រជាពលរដ្ឋ​នាំ​គ្នា​រិះ​គន់​អាជ្ញា​ធ​រ​និង សមត្ថកិច្ច​យ៉ាង​ចាស់​ដៃ​ចំពោះ​រោង​សិ​ប្ប​កម្ម​ផលិត​ទឹកកក​មួយ​កន្លែង​ដែល​មាន​ទី​តាំង​ភូមិ​ដើម​ចាន សង្កាត់​ច្បារ​អំពៅ​ទី២ ខណ្ឌ​ច្បារ​អំពៅ ដែល​បណ្ដាល​អោយ​ធ្លា​យ​បំពុង​ឧស្ម័ន​អាម៉ូ​ញាក់​ធ្វើ​អោយ​មាន​ក្លិន​ស្អុយ​ស្ទើរ​ទ្រាំ​មិន​បាន​ទាំង​ចាស់ និង​ក្មេង​ៗ កាល​ពី​វេលា​ម៉ោង​៤ និង ១០នាទី​ល្ងា​ច​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៨ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពល​រដ្ឋ​បាន​ប្រាប់​អោយ​ដឹង​ថា មុនកើត​ហេតុ​ពួក​គាត់​កំពុង​នាំ​គ្នា​ធ្វើ​ការងារ​ក្នុង​ផ្ទះ​ធម្មតា ស្រា​ប់តែ​មកដល់​ម៉ោង​កើត​ហេតុ​ក៏មាន​ក្លិ​ន​ស្អុយ​ចេញមក​ខាង​ក្រោយ​បណ្ដាល​អោ​យ​ប្រជាពលរដ្ឋ​នាំ​គ្នា​រត់​ប្រសាច​ពេញ​ភូមិ ។

ប្រជាពលរដ្ឋ​នាំ​នៅ​ក្នុង​ភូមិ​នោះ​មាន​ការ​រិះ​គន់​ទៅ​លើ​សមត្ថកិច្ច និងអាជ្ញាធរ​ក្នុង​មូល​ដ្ឋាន​ដែល​គ្មាន​អើពើ​លើទី​តាំង​សិប្បកម្ម​ផលិត​ទឹកកក​ខាង​លើ​នេះ​ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​ពួក​គាត់​ទាំង​អស់​គ្នា ។

ប្រជាពលរដ្ឋ​បាន​បន្ដ​ថា ពួកគាត់​ទាំង​អស់​គ្នា​បាន​នាំ​គ្នា​ទៅ​ដាក់​ពាក្យ​បណ្ដឹង​ជា​ច្រើន​លើក​មក​ហើយ​តែ​គ្មាន​ការ​ឃើញ​ចុះ​ដោះ​ស្រាយ​ជូន​ពួក​គាត់​ទេ ។ ហើយ​ពួក​គាត់​បាន​ប្រាប់​ទៀត​ថា ការធ្លាយ​បំពុង​ឧស្ម័ន​អាម៉ូញាក់​នេះ​ចំនួន​៨ លើក​ហើយ​ធ្វើ​អោ​យ​ពួក​គាត់​ពិបាក​រស់​នៅ​ក្បែរ​នោះ​ណាស់ ប៉ុន្ដែ​ពួក​គាត់​មិន​ដឹង​ថា ត្រូវ​ធ្វើ​បែប​ណា​នោះ​ទេ ដោយ​សារ​ពួក​គាត់​នាំ​គ្នា​ដាក់​ពា​ក្យ​បណ្ដឹង​គ្មាន​ឃើញ​អាជ្ញាធរ បិងសមត្ថកិ​ច្ច​ណាម្នាក់​ចុះ​ទៅ​អើពើ ទើប​ពួក​គាត់​ចេះ​តែ​ទ្រាំ​ៗ​ទៅ ។

ពួក​គាត់​នាំ​គ្នា​ស្នើរ​ដល់​អាជ្ញាធរ​ឬ សមត្ថ​កិ​ច្ច​ចុះ​ណែ​នាំ​រោង​សិប្បកម្ម​ផលិត​ទឹកកក​ដែ​ល​ធ្លាយ​បំពុង​ឧស្ម័ន​អាម៉ូញាក់​នេះ​បន្ដ​ទៀ​ត ។ នៅ​ក្នុង​ការ​ធ្លាយ​បំពុងឧ​ស្ម័ន​អាម៉ូញា​ក់​នេះក៏មាន​រត់​ពន្លត់​អគ្គីភ័យ​ចំនួន​៣គ្រឿ​ង ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ ប៉ុន្ដែ​មិន​បា​ន​បាញ់​ទេ ​ហើយ​បាន​បើក​ត្រលប់​ទៅ​វិញ​ ៕ បញ្ញា

Leave a Reply

Your email address will not be published. Required fields are marked *