រថយន្ត នីសាន់ ណាវ៉ារ៉ាបើកលឿនបុកម៉ូតូវីវ៉ាបណ្ដាល​អោយ​រងរបួសធ្ងន់២នាក់

 

 

ភ្នំពេញ ៖ រថយន្តម៉ាក នីសាន់ណាវ៉ារ៉ា មួយគ្រឿងបើកបរក្នុងល្បឿនលឿន បានរ៉េចង្កូតទៅបុកនឹងម៉ូតូវីវ៉ាជិះដោយបុរស២នាក់ក្នុងទិសដៅ​បញ្ច្រាស​គ្នា បណ្តាលរងរបួសធ្ងន់។​ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលា​ម៉ោង១០និង២០នាទី​យប់​ថ្ងៃ​ទី​១៣ខែ​ធ្នូ​ឆ្នាំ​២០១៦ស្ថិត​នៅ​តាមបណ្តោយផ្លូវជាតិ៤ មុខបុរីញ៉ូថោន ភូមិអង្គសង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ ។
អ្នក​បើកបរ​រថយន្តបង្កមិន​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​នោះ​ទេ​ដោយ​ម៉ាកនីសាន់ណាវ៉ារ៉ាពណ៌ទឹកប្រាក់ ពាក់ស្លាក់លេខ2A-7756ជិះដោយនារី២នាក់។​ចំណែក​ឯ​អ្នក​បើកបរ​ម៉ូតូរងគ្រោះក៏​មិន​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​នោះ​ដែរ​ ដោយ​បើក​បរ​ម៉ូតូ​ម៉ាកស៊ុយសូគី ពណ៌ខ្មៅ ពាក់ស្លាកលេភ្នំពេញ1Y7345ជិះគ្នា២នាក់។
តាមប្រភពព័ត៌មានពីកន្លែងកើតហេបានឲដឹងថា នៅ​មុន​ពេល​កើត​ហេតុ​គេឃើញម៉ូតូរងគ្រោះម៉ាកស៊ុយសូគីវីវ៉ាជិះដោយបុរស២នាក់ធ្វើ​ដំណើរ​តាមបណ្តោយផ្លូវជាតិ៤ ក្នុងទិសដៅពីកើតទៅលិច។ ចំណែកឯរថយន្តបង្កម៉ាក នីសាន់ណាវ៉ារ៉ា ពណ៌​ទឹកប្រាក់ បើកបរដោយស្ត្រីម្នាក់រួមដំណើរជាមួយនារីម្នាក់ទៀត ធ្វើ​ដំណើរ​ក្នុងទិសដៅ​បញ្ច្រាស​ទិសគ្នា ខណៈ​មកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ករ៉េចង្កូតបត់​មកឆ្វេងដៃ ទៅបុកម៉ូតូរងគ្រោះ ពេញទំហឹង បណ្តាលឲ្យ​ជនរងគ្រោះរងរបួសធ្ងន់២ទាំង​នាក់។​ បន្ទាប់មករថយន្តបង្កព្យាយាម​បើករត់ចូលទៅក្នុងបុរីញ៉ូថោនទាំងបែកកង់ខាងស្តាំបើកទៅមុខលែងរួចក៏ត្រូវសមត្ថកិច្ច​មូលដ្ឋាន​ឃាត់បានតែភាគីខាងរថយន្តមិនចុះពីលើរថយន្តសោះ។​ ហើយនគរបាល​ជំនាញខណ្ឌទុកអោយជំនាញក្រុងយករថយន្តស្ទូចមក​ស្ទូច​រថយន្ត​បង្ក​តែម្តង។​ដោយ​ឡែក​ជនរងគ្រោះត្រូវរថយន្ត​សង្គ្រោះ​របស់​ក្លីនិកឯកជន(រស្មី )មកដឹកទៅ​ព្យាបាល​ភ្លាមៗ។
ក្រោយពេលកើតហេតុ នគរបាល​ជំនាញចរាចរណ៍ខណ្ឌ សហការជាមួយនគរ​បាល​ជំនាញចរាចរណ៍ក្រុងបានចុះមកវាស់វែង នាំយករថយន្តបង្កនិងម៉ូតូជន​រងគ្រោះធ្វើឯកសារ យកទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំការដោះស្រាយគ្នានៅពេលក្រោយ​៕​សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *