រថយន្តបើកបុកគូទរថយន្តរងការខូចខាតស្ទុះចរាចរណ៍យ៉ាងខ្លាំង

ភ្នំពេញ៖ រថយន្តហុីយាន់ដាយសណ្តោងកន្ទុយមួយគ្រឿងបើកលឿនមិនប្រយ័ត្នជ្រុលបុលរថយន្តហាយប្រីជពីក្រោយបណ្តាលអោយរងការខូចខាតយ៉ាងដំណំនិងបង្កាកកកស្ទុះចរាចរណ៍ផងដែរ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនិងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ នៅចំណុចខាងលិចរង្វង់មូលចោមចៅ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភព​ព័ត៌មានពី​កន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកហាយប្រីជ ពណ៍តទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2A 5829 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើតខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តហុីយាន់ដាយ ប្រភេទរថយន្តសណ្តោងរឺម៉ក ពណ៍ ក្រហម ពាក់ស្លាកលេខភ្នំពេញ3C 3711 ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនក៏ជ្រុលបុកគូទរថយន្តហាយប្រីជ បពេញទំហឹងបណ្តាលអោយរងការខូចខាតយ៉ាងដំណំ ភ្លាមនោះតៃកុងរថយន្តបង្កបានចុះគេចខ្លួនបាត់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងមកខាងនិងសម្រួលចរាចរណ៍ បន្ទាប់មកអ្នកដំណាងខាងរថយន្តបង្កចេញមុខមកដោះស្រាយដោយចេញថ្លៃជួសជុលទៅរថយន្តរងគ្រោះដើម្បីចញ្ចប់រឿងនៅកន្លែងកើតហេតុ៕សារ៉េត​

Leave a Reply

Your email address will not be published. Required fields are marked *