

ភ្នំពេញ ៖ស្ត្រីម្នាក់មានស្វាមីជាអ្នករត់ម៉ូតូឌុបនឹងកូនស្រីប្រុស៣នាក់រស់នៅមានសុភមង្គលបំផុត ទោះបីជាជីវភាពរបស់ពួកគេខ្វះខាតយ៉ាងណាក៏ដោយក៏មិនដែលពិបាកចិត្ត ប៉ុន្តែអកុសលស្ត្រីជាប្រពន្ធខ្យល់គរលាចាកលោកនេះទៅលោកខាងមុខ ដោយបន្សល់ទុកនូវកូនៗនឹងស្វាមីដ៏កំសត់រស់នៅតាមភ័ព្វព្រេងវាសនា។
ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង ៣:០០នាទីជិតភ្លឺថ្ងៃទី១៤ខែធ្នូឆ្នាំ២០១៦ស្ថិតនៅផ្ទះជួលភូមិជម្ពូវន្ត សង្កាត់ចោមចៅខណ្ឌពោធ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ ហន ចាន់ថូភេទស្រីអាយុ៣៤ឆ្នាំបុខរបរនៅផ្ទះ ស្នាក់នៅភូមិជម្ពូវន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតនៅភូមិអំពិល ឃុំសំប្រូចស្រុកស្ទោងខេត្តកំពង់ធំ។ចំណែកឯប្តីមានឈ្មោះ អ៊ុង សារឿន អាយុ៥០ឆ្នាំមុខរបររត់ម៉ូតូឌុប មានស្រុកកំណើតនៅជាមួយគ្នា មានកូន៣នាក់ស្រី២ប្រុស១ កូនបងស្រីអាយុ៨ឆ្នាំកូនពៅប្រុសអាយុ៦ខែ។
តាមប្រភពពត៌មានពីស្វាមីរបស់ស្ត្រីជនរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែករលីងរលោងថា នៅមុនពេលកើតហេតុប្រពន្ធនឹងគាត់បានដេកជាមួយគ្នារួមទាំងកូន៣នាក់ដូចសព្វដង។លុះនៅវេលាម៉ោកើតហេតុរូបគាត់បានលឺសូរសំលេងប្រពន្ធរបស់គាត់ដកចង្ការមាន់ ខណៈនោះគាត់បានស្ទៀបមើលជនរងគ្រោះដែលជាប្រពន្ធរបស់គាត់ស្រាប់តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
តាមប្រភពពត៌មានពីកន្លែងកើតហេតុបាននិយាយថាពេលភ្លាលៗរថយន្តសង្គ្រោះមកដល់កន្លែងកើតហេតុដែរ។ ប៉ុន្ដែជនរងគ្រោះខាងលើបានដាច់ខ្យល់បាត់ទៅហើយ ចំណែកឯបងប្អូនប្រជាពលរដ្ឋដែលរស់នៅកន្លែងកើតហេតុពេលសមត្ថកិច្ចមូលដ្ឋានមិនទាន់មកដល់ បំរុងអោយរថយន្តដឹកសពទៅស្រុកខ្លាចសមត្ថកិច្ចមកទាន់ទៀមទាលុយកាសពីក្រុមគ្រួសារសព។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ថែមទាំងជួយពន្យល់ណែនាំកុំឲ្យគិតអញ្ចឹង ព្រោះកម្លាំងសមត្ថកិច្ចបំរើការប្រជាពលរដ្ឋទេ។ បន្ទាប់មកនគរបាលជំនាញខណ្ឌរាយការណ៍ទៅនគរបាលជំនាញនៃស្នងការរាជធានីភ្នំពេញចុះមកដើម្បីសហការគ្នាត្រួតពិនិត្យទៅលើសាកសព។
តាមប្រភពពត៌មានពីលោកគ្រូពេទ្យជំនាញនៃស្នងការរាជធានីភ្នំពេញបានអោយដឹងថា សាកសពជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គស្លាប់ពិតប្រាកដមែន។
បច្ចុប្បន្ននេះសាកសពជនរងគ្រោះត្រូវបានកម្លាំងនគរបាលខណ្ឌប្រគល់ទៅអោយក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕សារ៉េត