ស្រវឹងស្រាចូលបន្ទប់ទឹក រអឹលជើងចូលអាងទឹកឈ្លក់ស្លាប់

ខេត្តកណ្តាល: បុរសម្នាក់លង់ទឹកអាងក្នុងបន្ទប់ទឹកស្លាប់ស្ទើរមិនគួរឲ្យជឿ នៅចំណុចក្នុងអាងបន្ទប់ទឹក របស់ឈ្មោះ ផាត់ ប៉េង ត្រូវបានបងជីដូនមួយជនរងគ្រោះ​នៅក្នុងភូមិព្រែកប៉ុក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល នាវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃ អាទិត្យ ៩កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ ។

នគរបាលស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជឹម ធា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដជាមនុស្សញៀនស្រាផឹក មានទីលំនៅ ភូមិព្រែកធន់ ឃុំ ព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

តាមការឆ្លើយបំភ្លឺរបស់បុរសឈ្មោះ ឃឹម ហឿន ត្រូវជាបងជនរងគ្រោះ នឹងឈ្មោះផាត់ ប៉េង ត្រូវជាបងជីដូនមួយ ជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះម្តាយឪពុកស្លាប់ចោល​យូរមក​ហើយនិង ជាមនុស្សញៀនស្រាជាប្រចាំ ដោយរស់នៅជាមួយបងប្អូន ហើយពេលខឹងគេម្តងៗ ម្តងទៅនៅជាមួយអ្នកនេះ ម្តងនៅជាមួយអ្នកនោះ។ លុះមកដល់ ថ្ងៃកើតហេតុ ជនរងគ្រោះបានផឹកស្រាស្រវឹងរួចដើរចេញពីផ្ទះបងក្នុង ភូមិព្រែកធន់ ឃុំព្រែកថ្មី មកផ្ទះនៅផ្ទះបង ប្អូនម្នាក់ទៀត នៅភូមិព្រែកប៉ុក ឃុំ ព្រែកស្តី ។លុះមកដល់ផ្ទះឈ្មោះផាត់ ប៉េង ត្រូវ ជាបងជីដូនមួយ ដោយម្ចាស់ផ្ទះមិននៅ ជនរងគ្រោះក៏ចូលក្នុងបន្ទប់ទឹក ហើយខ្ទាស់គន្លឹះទ្វារបន្ទប់ទឹកពីខាងក្នុង។ លុះនៅវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃខែ ឆ្នាំដដែល ឈ្មោះ ផាត់ ប៉េង មកពីចម្ការវិញ ឃើញបន្ទប់ទឹកបិទទ្វារ ក៏ចូលទៅបើក តែត្រូវជាប់គន្លឹះពីខាងក្នុង ផាត់ ប៉េង ក៏នៅរង់ចាំដើម្បីចូលបោកគក់ ខោអាវហើយ ដោយរង់ចាំយូរពេកមិនឃើញ ក៏ឈរអើតមើល តាមចន្លោះឥដ្ឋខ្យល់ស្រាប់តែឃើញ​មានមនុស្ស​ស្លាប់ផ្កាប់មុខក្នុងទឹកអាងបន្ទប់ទឹកបង្កការឆោឡោតែម្តង។

ក្រោយពីឃើញហេតុការណ៍ដូចនេះ ក៏ប្រាប់បងប្អូនជិតខាង នឹងរាយការណ៍ជូនសមត្ថកិច្ច ជំនាញអធិការដ្ឋាននគរបាលស្រុកកោះធំដឹកនាំដោយលោកវរសេនីយ៍ត្រី អ៊ុយ ឈាង អធិការរង សហការជាមួយ លោកគ្រូពេទ្យ នឹងក្រមគ្រួសារជនរងគ្រោះដើម្បីគាស់​គន្លឹះទ្វារបន្ទប់ទឹកមើល ទើបដឹងថា ជនរងគ្រោះ​ខាងលើយកមកធ្វើកោសល្យឃើញថា ជនរងគ្រោះមានស្នាមរលាត់ កោស សើស្បែក ចុងភ្នែកខាងស្តាំ នឹងពកលើចិញ្ចើមខាង​ស្តាំទំហំ ប៉ុនមេដៃ

ហើយសន្និដ្ឋានថា ជនរងគ្រោះអាចស្រវឹងស្រាចូលទៅក្នុងបន្ទប់ទឹករួចរអិលជើងប៉ះ​នឹងថ្មចូលក្នុងអាងទឹកឈ្លក់ស្លាប់​តែម្តង។

ក្រោយមក សមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះ ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕ សំបូរ

 

Leave a Reply

Your email address will not be published. Required fields are marked *