ស្រវឹងស្រា ខឹងប្រពន្ធទាញអាកា បាញ់គំរាម២គ្រាប់ ជាប់ខ្នោះល្មម

ខេតមណ្ឌលគិរី: ប្តីកំណាចបន្ទាប់ពីស្រវឹងស្រា និងដោយសារខឹងប្រពន្ធខ្លាំងពេក បានទាញកាំភ្លើងអាកា ៤៧ បាញ់គំរាមចំនួន២គ្រាប់កាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិក្លង់ឡែ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី តែក្រោយមក  ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ។

ជនសង្ស័យមានឈ្មោះ ខ្វែន ពា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិព្នង រស់នូវភូមិឃុំខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបាន ដកហូតយកបានអាវុធAKបត់មួយដើម លេខ៤៣៨៩ អាវុធនេះជនសង្ស័យឆ្លើយថា លាក់ទុកជាយូរមកហើយ រួចនាំទៅអធិការដ្ឋាននគរបាល ស្រុកចាតការតាមច្បាប់ភ្លាមៗ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាស្រុកកោះញែក ។ ចំណែកមូលហេតុ បាញ់ដោយសារតែផឹកស្រាស្រវឹងខឹងប្រពន្ធនិយាយច្រើន ទប់កំហឹងមិនបាន ទាញកាំភ្លើងអាកា បាញ់គំរាមតែម្តង ៕ សំបូរ

 

Leave a Reply

Your email address will not be published. Required fields are marked *