បើក​រថយន្ត​រ៉េ​ចង្កូត​ទៅ​បុកបង្គូលភ្លើងរងការខូចខាត

ភ្នពេញ៖ បុរសម្នាក់ស្រវឹងស្រាបើករថយន្តស៊េរីទំនើបមួយគ្រឿងល្បឿនលឿនទៅបុកបង្គូលភ្លើងបណ្តាលឲ្យប្រេះមួួយដើម​ រីឯ​រថយន្តខូច​ខាតផ្នែកខាងមុខខាងស្តាំទៅលេងរួចម្ចាស់រងរបួសបែកមាត់។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោ១និង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃ អង្គារ ១!ឥកើត ខែចេត្រ ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនិងថ្ងៃទី២៦ខែមិនាឆ្នាំ២០១៨ស្ថិតនៅចំណុចផ្លូវលេខ២៦១កែងនិងផ្លូវ១៨២ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកលុចសុីសGS300ពណ៌​សពាក់ស្លាកលេខភ្នំពេញ2Q-3299បើកបរតាមបណ្តោយផ្លូវលេខ២៦១ទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើបានររចង្កូតមកខាងស្តាំដៃជ្រុលចង្កូតទៅបុកបង្គូលភ្លើង ថ្មតាមចញ្ចើមផ្លូវបណ្តាលប្រះមួយដើមចំណែករថយន្តបែកយ៉ាន់កង់ខាងមុខខាងស្តាំទៅមុខលេងរួចម្ចាស់រថយន្តបង្ករងរបួសបែកមាត់ ភ្លាមៗនោះក៍មានរថយន្តមួយទៀតមានមកដល់ហើយបានយកម្ចាស់រថយន្តបង្កឡើងជិះរថយន្តទៅបាត់។

ក្រោយកើតហេតុ​កម្លាំងនគរបាល​មូលដ្ឋានបានចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​ចរាចរណ៍​ព្រម​ទាំង​ទំនាក់ទំនង​នគរ​បាល​ជំនាញចុះមកវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាលយ័ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕​សារ៉េត​

Leave a Reply

Your email address will not be published. Required fields are marked *