ជិះម៉ូតូស្រវឹងស្រា​ដួលរងរបួសសន្លប់ស្អាត​

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងជោគជាំជិះម៉ូតូឃ្លីកមួយគ្រឿងក្នុងល្បឿនលឿនមិនប្រយ័ត្នដួលខ្លួនឯងបណ្តាលអោយរងរបួសសន្លប់ស្តូកស្តឹងមួយសន្ទុះក៏ដឹងខ្លួនហើយត្រូវរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រំលងអាធ្រាតឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នៅចំណុចមុន្ទីពេទ្យផ្តល់ឈាម នៅតាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចការមន។

តាម​ប្រភព​ព័ត៌មានពី​កន្លែង​កើតហេតុបានអោយដឹថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកឃ្លីកមួយគ្រឿងពណ៌​ស ពាក់ស្លាកលេខភ្នំពេញ1AC 6340 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹងខណះមកដល់ចំណុចកើតហេតុក៏រ៉េចង្កូតដួលខ្លួនឯងបណ្តាលអោយសន្លប់ស្តូងស្តឹងភ្លាមនោះសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងទំនាក់ទំនងហៅរថយន្តសង្គ្រោះមន្ទាន់មកដឹកយកទៅសង្គ្រោះភ្លាមៗ ចំ​ណែក​ឯ​ម៉ូតូត្រូវបាន​នគរ​បាល​យកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលទំនប់ទឹកដើម្បីរងចាំបងប្អូនជនរងគ្រោះយកឯកសារពាក់ព័ន្ធមកយកម៉ូតូ​ត្រឡប់​ទៅវិញ៕សារ៉េត​

Leave a Reply

Your email address will not be published. Required fields are marked *