បុរសម្នាក់ជិះម៉ូតូបុករថយន្តបត់ឆ្លងផ្លូវស្លាប់ពេលបញ្ជួនទៅសង្គ្រោះដល់ពាក់កណ្ដាលផ្លូវ

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយត្ន័ជ្រុលទៅបុករថយន្តលិចសុីសRX400ស្លាប់បាត់ជីវិតខណៈពេលបញ្ជួនទៅសង្ក្រោះដល់ពាក់កណ្ដាលផ្លូវ។ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី២៧ខែមិនាឆ្នាំ២០១៨នៅតាមបណ្ដោយផ្លូវបេតុងវត្តសំបួរភូមិម័រសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ព្រុំ សារបឿន ហៅ តាក់ ភេទប្រុស២៣ឆ្នាំមុខរបកម្មករោងចក្រស្នាក់នៅផ្ទះជួលសង្កាត់ចោមចៅ១ខណ្ឌពោធិសែនជ័យមានស្រុកកំណើតខេត្តស្វាយរៀង ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូធំម៉ាកអឹមស្លាស់ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GO2121បើកតាមបណ្ដោយផ្លូវបេតុទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុមិនប្រយត្ន័ក៏ជ្រុលទៅបុករថយន្តលិចសុីស400ពណ៌សពាក់ស្លាកលេខភ្នំពេញ2AT8979 បើកបរពីលិចទៅកើតបត់ឆ្វេងចូលបុរីក៏ត្រូវម៉ូតូបុកតែម្ដងបណ្ដាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ភ្លាមៗត្រូវបានរថយន្តសង្ក្រោះដឹកយកទៅសង្គ្រោះតែអកុសលត្រូវស្លាប់បាត់បង់ជីវិតពាក់កណ្ដាលផ្លូវ ។ ចំណែកអ្នកបើករថយន្តរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុវាស់វែង និងធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញរងចាំដោះស្រាយពេលក្រោយ ៕បញ្ញា​

Leave a Reply

Your email address will not be published. Required fields are marked *