ស្នង​ការ​ខេត្ត​កណ្ដាល​ប្រជុំ​ស្តីពី​ផែនការ​របស់​ក្រសួង​មហាផ្ទៃ​ក្រោម​អធិបតីភាព​ឧត្ដម​សេនីយ៍​ទោរ​ អ៊ាវ​ ចំរើន​

 
ខេត្តកណ្តាល​៖​ក្រោយ​ពី​ប្រជុំ​ទទួល​ផែនការ​របស់​ក្រសួង​មហាផ្ទៃរួច​​មក​ឯក​ឧត្ដម​ស្នង​ការ​ខេត្តកណ្តាល​ដឹក​នាំ​ដោយ​ឧត្ដមសេនីយ៍​ទោរ​ អ៊ាវ​ ចំរើន​ នៅព្រឹកថ្ងៃទី១៤​ខែ​ធ្នូ​ឆ្នាំ​២០១៦នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាកបានបើកកិច្ចប្រជុំផ្សព្វផ្សាយប្រកាសស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នូវប្រកាសចំនួន០៣របស់ក្រសួងមហាផ្ទៃដូចខាងក្រោម៖
-ប្រកាសលេខ១៣៣០០ប្រ.ក ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត
-ប្រកាសលេខ១៣៣០១ប្រ.ក ស្តីពីតួនាទី ភារកិច្ច និងរចនាសម្ព័ន្ធ របស់អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ
-ប្រកាសលេខ១៣៣០២ប្រ.ក ស្តីពីតួនាទីបនិងភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់។
ដែលប្រារព្វធ្វើឡើងនៅសាលប្រជុំស្នងការខេត្តកណ្តាល ដោយមានការចូលរួមរួមមាន លោកនាយ-នាយរងការិយាល័យ លោកអធិការនគរបាលស្រុក/ក្រុង លោកនាយ-នាយរងផ្នែក និងអស់លោកមេប៉ុស្តិ៍ទាំង១២៧ទូទាំងស្រុក/ក្រុងក្នុងខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្តមឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល​ នៅ​ក្នុង​នោះ​ ឯកឧត្ដម​ស្នងការ​បាន​បន្ថែម​ដល់​មន្ត្រី​នៅ​ក្រោម​ឱវាទ​​ទាំង​អស់​ត្រូវ​​គោរព​អនុវត្តន៍​អោយបាន​នូវ​គោល​ការណ៍​របស់​ថ្នាក់​លើ​​ដើម្បី​រក្សា​សុវត្ថិភាព​សេចក្តី​សុខ​ជូន​ប្រជាពលរដ្ឋ​ក៏​ដូចជា​សេចក្តី​សុខ​របស់​កង​កម្លាំង​ផងដែរ​ ថែមទាំង​លើ​ទឹក​ចិត្ត​សំណេះសំណាល​ជាមួយ​មន្រ្តី​ទាំង​អស់​សើច​សប្បាយ​នឹង​មាន​កម្លាំង​ចិត្ត​ធ្វើ​ការ​ទៀត​ផង​ ​៕​សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *