ឡានដឹកឈើមួយគ្រឿង ឆេះសន្ធោសន្ធៅនៅលើផ្លូវជាតិ​ លេខ៦២

ខេត្ត​ព្រះវិហារ​ ៖​ រថយន្ត​ មួយ​គ្រឿង​ផ្ទុកឈើពេញព្រៀប​បាន​ឆេះ  ​យ៉ាង​សន្ធោសន្ធៅ​នៅលើផ្លូវ​ជាតិ​លេខ៦២​ ចន្លោះគីឡូម៉ែត្រលេខ៦១-៦២ ក្នុងភូមិរំចេក ឃុំរម្មណី ស្រុករវៀង ខេត្តព្រះវិហារ​ កាលពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨។

សេចក្ដី​រាយការណ៍​បានអោយដឹងថា​ បន្ទាប់ពីមានករណីឆេះរថ​យន្តផ្ទុកឈើខាងលើ​នេះ​ ក៏មានការអន្តរាគមន៍ពីក្រុមជំនាញ​ បានចេញរថ​យន្តមកបាញ់ទឹកពន្លត់​ ប៉ុន្តែ​ទោះយ៉ាងណា​រថយន្ត​និងឈើបានឆេះអស់នៅ​សល់តែឆ្អឹងដែក​រថយន្តប៉ុណ្ណោះ​ ។

សមត្ថកិច្ចស្រុករវៀងដែលបានចុះទៅអន្តរាគមន៍បានអះអាងថា​ មូលហេតុដែលបង្កអោយរថយន្តនេះ​ឆាបឆេះ គឺដោយ​សារតែឆ្លងចរន្តអគ្គិសនី​ ។ គេសង្កេត​ឃើញថា​ ការជួញដូរឈើ​ ប្រើរូបភាពដឹកតាម​ រថយន្ត​គ្រប់ប្រភេទ​ នៅតែបន្តកើតមានមិនដាច់សោះឡើយ​ ខណ:នៅ​តាមដងផ្លូវមានសមត្ថកិច្ចជំនាញជាច្រើនស្ថាប័ន​ ប៉ុន្តែ​ពួកគាត់ខ្សោយភ្នែក​ ដូច្នេះ​ហើយទើបបទល្មើសដឹក​ ជញ្ជូនឈើបង្កលក្ខណ:​ងាយស្រួល​ដល់ក្រុមឈ្មួញ ៕​សំបូរ

ថ្ងៃនេះ ថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព

Leave a Reply

Your email address will not be published. Required fields are marked *