ជនសង្ស័យ​ម្នាក់​ត្រូវ​នគ​រ​បាល​ប៉ុស្តិ​បឹងទំពុន២ ឃាត់ខ្លួន​ក្រោយ​ពី​ធ្វើ​ស​ក​ម្មភាព​លួច​គាស់​ផ្ទះ​គ្រូ​បង្រៀន

ភ្នំពេញ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​នគ​រ​បាល​ប៉ុស្តិបឹងទំពុន២ ឃាត់ខ្លួន​ក្រោយ​ពី​ធ្វើ​ស​ក​ម្មភាព​លួច​គាស់​ផ្ទះ​គ្រូ​បង្រៀន។ហេតុ​ការណ៍​ឃាត់​ខ្លួន​ជនសង្ស័យ​ខាង​លើ​នេះ​បាន​ធ្វើ​ឡើង​កាល​ពីវេលា​ម៉ោង​១២​ថ្ងៃ​ត្រង់ថ្ងៃ​ទី២៨ ខែមិនា ឆ្នាំ២០១៨ ស្ថិតនៅ​ផ្លូវបេតុង​​ ផ្ទះលេខ៤៥៣ ក្រុម១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌ​មាន​ជ័យ ។

តាម​ប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​​អោយ​ដឹង​ថា ជនរងគ្រោះ​មាន​ឈ្មោះ ទេព ឆវី ភេទស្រី​អាយុ៤៧​ឆ្នាំមុខ របរ គ្រូបង្រៀននៅ វិទ្យាលយ័បាក់​ទូក ស្នាក់​នៅ​ចំនុច​ខាង​លើ ។ ចំណែក​ជន​សង្ស័យ​មាន​ឈ្មោះ សុខ ពៅ អាយុ ២៨ ឆ្នាំ មុខរបរ មិន​ពិ​ត​ប្រាកដ ស្នាក់នៅម្តុំវត្ត​សន្សុំកុសល សង្កា​ត់​បឹង​ទំពុន១ ខណ្ឌមានជ័យ ។

តាម​សម្តី​ម្ចាស់​ផ្ទះ​ខាង​លើ​បាន​អោយ​ដឹង​ថា​មុន​ពេល​កើត​ហេតុ​ក្រុម​គ្រួសារ​របស់​គាត់​បាន​ចេញ​ទៅ​ធ្វើការ​បាត់​រៀង​ៗ​ខ្លួន ហើយបាន​ចាក់​សោរ​ផ្ទះ​ទុក​ចោល​ខណៈ​ដែល​រូប​គាត់​ត្រ​ល​ប់​មក​ពី​បង្រៀន​សិស្ស​វិញ​ក៏​ឃើញ​ទ្វា​រ​ផ្ទះ​បើក​ហើយ​ក៏​ប្រទះឃើញ​ជនសង្សយ័​ម្នាក់​បាន​យួរ​លេប​ថប​របស់​គាត់​មួយ​គ្រឿង​ចេញ​មក​ពី​ក្នុង​ផ្ទះ​របស់​គាត់​ហើយ​គាត់​ក៏​បាន​ស្រែក​ឆោ​ឡោ​អោយ​អ្នកជិត​ខាង​ជួយ​ក្រោយ​ពីបាន​ឮ​ស​ម្លេង​ស្រែកឆោឡោ ទើបអ្នក​ជិតខាង​នាំ​គ្នា​ជួយ​ចាប់​ជនសង្សយ័ខាង​លើប្រគល់អោយ​នគរបា​ល​ប៉ុស្តិ​បឹងទំពុន២ យកជនសង្សយ័ ខាង​លើ​មក​ធ្វើ​ការសាក​សួរ​បន្ត​នៅ​ប៉ុស្តិ​នគរបាល​រដ្ឋ​បាល​បឹងទំពុន ក្រោយពីធ្វើការ​សាកសួរ​ជន​សង្សយ័ខាងលើបានសារភាពថា រូបគេ​ពិត​ជា​បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ ដើម្បី​យក​របស់​មាន​តម្លៃ​ពិតប្រាកដមែន ដោយ​រូប​គេ​ត្រូវ​ការ​យក​លុយ​ទិញ​ថ្នាំញៀន​ជក់ ។

បច្ចប្បន្ន​ជនសង្សយ័​ខាង​លើ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​នៅអធិការដ្ឋាន​ខណ្ឌ​មា​ន​ជយ័ ដើម្បីកសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលា​ការ​ចាត់​ការ​តាម​នីតិវិធី ៕បញ្ញា​

Leave a Reply

Your email address will not be published. Required fields are marked *