ម្តាយឯណាចង់ឲ្យកូនក្រ គ្រាន់តែស្តីប្រដៅតិចតួចបែរជាទាញកៅអីដេញវាយ


ភ្នំពេញ៖ បុរស​ម្នាក់​ត្រូវបានសមត្ថកិច្ច​ចាប់ខ្លួន​ក្រោយពី​បង្ក​ហឹ​ង្សា​ក្នុង​គ្រួសារ​វាយ​ទៅលើ​ម្តាយក្មេក​វ័យ​ជរា​ទ្រោម​ខ្លួន​ដោយសារ​ខឹង​គាត់​ស្តីបន្ទោសដដែលៗរឿង​ផឹកស្រា​ការងារ​មិនសូវ​ធ្វើការងារ។
ហេតុការណ៍ខាងលើរបង្កការឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង១០នាទីរសៀល រសៀល​ថ្ងៃទី២៨ខែ​មិនា​ឆ្នាំ២០១៨ នៅ​ភូមិ​ភូមិ​ត្រពាំង​ថ្លឹង២ សង្កាត់​ចោមចៅ១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បុរស​ដែលជាជនបង្កខាងលើ មានឈ្មោះ ឌឹ​ត ដូ​រ៉េ អាយុ ៤២ឆ្នាំ មុខរបរ សន្តិសុខ​ក្រុមហ៊ុន​ឯកជន ស្នាក់នៅ​ជាមួយ​ម្តាយក្មេក​ក្នុងភូមិ សង្កាត់​កើតហេតុ មាន​ស្រុកកំណើត​ភូមិ ព្រៃ​រំដេង ឃុំ អង្គតាសោម ស្រុក ត្រាំកក់ ខេត្ត តាកែវ ។
ចំណែកស្រី្តរងគ្រោះដែលត្រូវជា​ម្តាយក្មេក​មានឈ្មោះ​សំ​ ដា​វួ​ច​ អាយុ៨២ឆ្នាំ​ចាស់ជរា។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ដោយសារតែបុរសខាងលើមិនខិតខំធ្វើការងារមួយថ្ងៃៗដើរផឹកតែស្រាទើប ម្តាយក្មេក​ទ្រាំលែងបានក៏បាន​ស្តីប្រដៅ ក្នុងនាម​ជា​កូន ចង់​ឲ្យ​ល្អ​និងចង់ឲ្យកូនខំប្រឹងរកស៊ីក្រែងមានបាននិងគេ តែ​បែ​ជា​កូន​ខឹង​និងទាញ​កៅអី​ដេញ​វាយ​ទៅលើស្រ្តីដែលត្រូវជាម្តាយក្មេកបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជួយអន្តរាគមន៍ប្តឹងសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

ក្រោយពី​បង្ក​ហឹ​ង្សា​ក្នុង​គ្រួសារ ផ្អែក​ទៅតាម​បណ្តឹង ម្តាយក្មេក​បុរស​ខាងលើ​សមត្ថកិច្ច​ឃាត់ខ្លួន​នាំមក​សាកសួរ​នៅ​ប៉ុស្តិ៍​ចោមចៅ១ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ខណ្ឌ ពោធិ៍សែនជ័យរងចាំដោះស្រាយបន្ត៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *