ខេត្តកណ្តាល៖បុរសម្នាក់គិតខ្លីព្រោះតែសម្តីបងស្រីស្តីបន្ទោសអោយបន្តិចបន្តួចខឹងផឹកស្រាស្រវឹងរត់ទៅលើផ្ទះចងកសម្លាប់ខ្លួនឯង។ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៦វេលាម៉ោង១៥និង៣០នាទីរសៀល ស្ថិតនៅភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ ជា សុភ័ស ភេទ ប្រុស អាយុ២៧ឆ្នាំមុខរបរកម្មករមានស្រុកកំណើត ភូមិអំពៅព្រៃ ឃុំកណ្ដោកស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល ។បច្ចុប្បន្នរស់នៅភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
តាមប្រភពព័ត៌មានពីបងស្រីជនរងគ្រោះឈ្មោះ ជា សុភី បានអោយដឹងថា កន្លងមកជនរងគ្រោះមិនដែលមានបញ្ហាជាមួយនរណានិង ក្រុុមគ្រួសារមិនដែលវិបត្តិអ្វីឡើយ។ លុះនៅក្នុងថ្ងៃកើតហេតុខាងលើ មុនពេលកើតហេតុ ខ្លួន(បងស្រីរបស់ជនរងគ្រោះ)បាននិយាយស្តីអោយបន្តិចបន្តួចរឿងដែលជនរងគ្រោះផឹកស្រា ហើយក៏មានការជជែកគ្នាជាមួយខ្លួន រួចបានដើរចេញទៅ ជនរងគ្រោះក៏បន្តការហូបស្រាទៀត គឺនៅក្បែរកន្លែងផ្ទះកើតហេតុ ខណៈមកដល់ម៉ោង កើតហេតុខាងលើដោយមានការសង្ស័យខ្លួនក៏ឃើញទ្វារផ្ទះបិត នាំគ្នាធាក់ទ្វារផ្ទះទំលាយហេីយស្រាប់តែឃើញជនរងគ្រោះចងកនិងខែ្សអង្រឹងពណ៌ត្រីអុីជាប់ទៅនិងធ្នឹមផ្ទះ ភ្លាមៗនោះខ្លួនទំលាក់ជនរងគ្រោះចុះដើម្បីជួយសង្គ្រោះ តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហេីយ បន្ទាប់មកក៏បានរាយការណ៍ជូនសមត្តកិច្ចតែម្តង ។
តាមការពិនិត្យរបស់ផ្នែកជំនាញបចេ្ចកទេសក្រុងតាខ្មៅ និង មេភូមិ បានសន្និដ្ឋានថាជនរងគ្រោះពិតជាបានស្លាប់ដោយសារធ្វើអត្តឃាតចងកសម្លាប់ខ្លួនពិតប្រាកដមែន ដោយមិនបានពាក់ពន័បទល្មើសព្រហ្មទណ័ឡើយ ។បច្ចុប្បន្ននេះសាកសពជនរងគ្រោះត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅប្រគល់អោយទៅបងស្រីជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕សារ៉េត