ឈ្លោះគ្នាជាមួយប្រពន្ធប្រុងកាប់​ កម្លាំង​នគរបាលចុះទៅអន្តរាគមន៍​រក​កាប់​ថែមទៀត

ភ្នំពេញ៖ បុរសម្នាក់បានមានទំនាស់ជាមួយប្រពន្ធបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងបានរាយការណ៍ជូននគរបាលចុះទៅអន្តរាគមន៏ឃាត់ខ្លាចក្រេងមានអំពើហឹង្សាកើតឡើង ។ប៉ុន្តែពេលកម្លាំងទៅដល់បុរសនេះដែលស្រវឹងស្រាផងបានទាញដាវប្រុងកាប់តដៃក៏ត្រូវបាននគរបាលតែរអិលជើងដួលក៏ត្រូវនគរបាលចាប់ខ្លួនបាននាំយកទៅសាកសួរនៅប៉ុស្តិ៍តែម្ដង។ហេតុករណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៥និង៥០នាទីល្ងាច ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ នៅជិតរោងចក្រកាត់ដេរឃ្យូអឹមអាយ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

បុរសខាងលើឈ្មោះសូ ឡេងហុង អាយុ៤០ឆ្នាំ មានប្រពន្ធឈ្មោះម៉េង ចាន់តេង អាយុ៣២ឆ្នាំ អ្នកទាំងពីរនាក់ស្នាក់នៅផ្ទះកើតហេតុខាងលើ។

តាម​ប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​បាន​អោយ​ដឹង​ថា នៅមុនពេលកើតហេតុបុរសខាងលើបានផឹកស្រាស្រវឹងប៉ុន្តែមិនមែនស្រវឹងដល់ថ្នាក់មិនដឹងអីនោះទេ បន្ទាប់មកបានមានទំនាស់ជាមួយប្រពន្ធ។ដោយសារតែខ្លាចមានអំពើហឹង្សារ កើតឡើងប្រជាពលរដ្ឋបានរាយការណ៍ជូននគរបាលចុះទៅជួយអន្តរាគមន៏ ហើយពេលទៅដល់ស្រាប់តែបុរសនេះបានទាញដាវគម្រាមកាប់លើកម្លាំងនគរបាល។ប៉ុន្តែចៃដន្យបានរអិលជើងដួលជ្រុះដាវពីដៃហើយនគរបាលបានស្ទុអទៅជាន់ដាវជាប់និងចាប់ខ្លួនបាននាំទៅសាកសួរនិងកសាងសំណុំរឿងនៅប៉ុស្តិ៍តែម្ដង៕​៩៨

Leave a Reply

Your email address will not be published. Required fields are marked *