ពលករ​ខ្មែរ​ដែល​ចោរ​សមុទ្រ​សូ​ម៉ាលី​ ចាប់​បង្ខាំង​ជំរិត​ទារ​ប្រាក់​​ជិត​ប្រាំ​ឆ្នាំ​​ បាន​មកដល់​កម្ពុជា​វិញ​

ភ្នំពេញ៖ សេចក្តីរាយការណ៍ព័ត៌មានបានឲ្យដឹងថា ពលករខ្មែរដែលចោរសមុទ្រសូម៉ាលីចាប់បង្ខាំងដើម្បីជំរិតទារប្រាក់អស់រយៈពេលជិតប្រាំឆ្នាំនោះ  បានមកដល់កម្ពុជាវិញហើយដោយសុវត្ថិភាពកាលពីវេលាម៉ោង ៧ យប់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៦ កន្លងទៅនេះ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង៤នាក់នោះ១មានឈ្មោះ ញ៉ែម សុខសាន្ត រស់នៅភូមិដក់ពង ឃុំឃុនរ៉ង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ២ឈ្មោះ ឯម ភូម៉ានី រស់នៅភូមិត្រពាំងបី ឃុំផ្សារឆ្នាំង ស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ៣ឃន វណ្ណធី រស់នៅ ភូមិ សំរោង ឃុំបែកអន្លូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងទី៤ឈ្មោះ គីម គឹមហេង រស់នៅភូមិកញ្ជ្រាជ ឃុំកញ្ជ្រាជ ស្រុក ឆ្លូង ខេត្តក្រចេះ ។ ពួកគេបានមកដល់កម្ពុជា ជួបជុំគ្រួសារវិញដោយក្តីរភើប រហូតហូរទឹកភ្នែក ៕ អូន ធួក

%e1%9e%9f%e1%9e%bc%e1%9e%98%e1%9f%89%e1%9e%b6%e1%9e%9b%e1%9e%b8

Leave a Reply

Your email address will not be published. Required fields are marked *